Tico រថយន្ត​ដ៏​ពេញ​និយម​កាល​ពី​ជាង ១០ ឆ្នាំ​មុន ​អភិវឌ្ឍ​ដល់​ណា​ហើយ?

កាល​ពី​ជាង ១០ ឆ្នាំ​មុន​រថយន្ត Tico ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ ​Daewoo ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ ដោយ​សារ​នៅ​ពេល​នោះ​វា​មាន​តម្លៃ​ថោក​ជាង​គេ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​រថយន្ត​ដទៃ​ទៀត។

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​ប្រភេទ​រថយន្ត​មួយ​ចំនួន​បាន​ចេញ​ដល់​ស៊េរី 2016 ប៉ុន្តែ​ Tico ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​បាត់​មុខ​ពី​ពិភព​លោក​​ ដោយ​មិន​មាន​​ការ​បញ្ចេញ​នូវ​ស៊េរី​ថ្មី​អ្វី​នោះ​ទេ។ តើ​នេះ​បណ្ដាល​មក​​ពី​មូលហេតុ​អ្វី ?

បើ​តាម​ឯកសារ​ខ្លះ​ៗ​ដែល​ដែល​ដក​ស្រង់​ចេញ​ពី​បណ្ណាល័យ​អេឡិចត្រូនិក(Wikipedia) ​រថយន្ត​ Tico ចាប់​ផ្ដើម​ផលិត​ដំបូង​នៅ​ក្នុង​ឆ្នាំ 1991 ដោយ​យក​រូបរាង​តាម​រថយន្ត Suzuki Alto ស៊េរី​ឆ្នាំ 1988 ។ រហូត​ដល់​ឆ្នាំ​ 1998 Daewoo បាន​ផលិត​រថយន្ត​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Matiz ដែល​វា​បង្កើត​មក​ដើម្បី​ជំនួស Tico។ នៅ​ឆ្នាំ 2000 Daewoo Matiz ក៏​បាន​ចូល​ខ្លួន​មក​ជំនួស Tico ​ដូច​ការ​រៀបចំ​របស់ Daewoo នៅ​ក្នុង​ទីផ្សារ​រថយន្តមែន​ ចាប់​ពី​ពេល​នោះ​មក​ឈ្មោះ​ថា Tico ក៏​បាន​បាត់​ខ្លួន​តែ​ម្ដង។

ប៉ុន្តែ​ Matiz ចេញ​បាន​តែ​ប៉ុន្មាន​ស៊េរី​ប៉ុណ្ណោះ​ ក្រុមហ៊ុន Daewoo ក៏​ត្រូវ​ដួល​រលំ​នៅ​ឆ្នាំ 2002 ដោយ​បាន​លក់​ក្រុមហ៊ុន​ទៅ​ឲ្យ ក្រុមហ៊ុន GM អាមេរិក ហើយ​​ក្រុមហ៊ុន​នេះ​ ក៏​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ Daewoo ទៅ​ជា GM Daewoo ដោយ​​នៅ​​តែ​អភិវឌ្ឍ​បន្ត​នូវ​រថយន្ត Matiz​ ដដែល​។ រហូត​ដល់​ឆ្នាំ 2011 ក្រុមហ៊ុន GM ក៏​បាន​ប្ដូរ​ឈ្មោះ​​ពី ​​GM Daewoo ទៅ​ជា GM Korea​ ហើយ Daewoo Matiz ក៏​បាន​​ប្រែក្លាយ​​ទៅ​ជា Chevrolet Spark មក​ដល់​​ពេល​បច្ចុប្បន្ន៕​​​

Daewoo Matiz 2010
Chevrolet Spark 2015
Chevrolet Spark 2016

បញ្ជាក់ ៖ Chevrolet គឺ​ប្រភេទ​រថយន្ត​របស់​ក្រុមហ៊ុន GM

រៀបរៀងដោយ ៖ ជលស័យ
ឯកសារយោង ៖ , , , ,


  • Tico រថយន្ត​ដ៏​ពេញ​និយម​កាល​ពី​ជាង ១០ ឆ្នាំ​មុន ​អភិវឌ្ឍ​ដល់​ណា​ហើយ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ជីវិតនិងសង្គម
Tags: