ពិតជា​ពិសេស​សម្រាប់​កម្មវិធី Jailbreak iOS 8.1.3 ទៅ iOS 8.3

ចាប់តាំងពី iOS 8.13 បើក​ចេញ អោយ​ Update នៅ​កាល​ពី​ចុង​ខែ មករា មក យើង​នៅ​មិន​ទាន់ ធ្វើការ Jailbreak បាន​នៅ​ឡើយ ដោយសារតែ កំណែ​ update Software ជំនាន់​ក្រោយ​ វា​មាន​ប្រព័ន្ធ សុវត្ថិភាព ខ្ពស់។ ជាមួយ​ការ​រង់ចាំ អស់​រយៈ​ពេល ជិត​កន្លះ​ឆ្នាំ របស់​អ្នក​ទាំង​អស់គ្នា កន្លង​មក​នេះ ប្រហែល ជា​ជិត​បាន​ជា ផ្លែ​ផ្កា​ហើយ ព្រោះ​កាល​ពី សប្ដាហ៍​មុន សមាជិក របស់​ក្រុម Pangu (អ្នក​បង្កើត​កម្ម​វិធី Jailbreak iOS 8.0 – 8.1) បាន​ធ្វើការ បង្ហាញ​​ពី​ភាព​ជោគ​ជ័យរបស់​ខ្លួន​ ក្នុង​ការ Jailbreak iOS 8.3។ យ៉ាងណាមិញ ពួក​គេ​មិនបាន​បញ្ជាក់​ថា ពេលណា កម្មវិធី Jailbreak នេះ​នឹង ដាក់ចេញ អោយ​ប្រើប្រាស់​នោះ​ទេ ក៏ប៉ុន្តែ​វា​អាច នឹង​ចេញ​នៅ ចុង​ខែ មិថុនា ខាង​មុខ​នេះ បន្ទាប់​ពី Apple បញ្ចេញ កំណែ​Update​ iOS 8.4។

កម្មវិធី Jailbreak នេះ​ទំនង​ជា​អាច ប្រើប្រាស់​ជាមួយ ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS 8.4 បាន ដែរ ដែល​ជា​ហេតុ​ធ្វើអោយ Pangu រង់​ចាំ​សិន។ ប្រសិន​បើ Pangu បញ្ចេញ​កម្មវិធី​ Jailbreak នៅ​ពេលនេះ Apple អាច​នឹង ធ្វើការ កែច្នៃ iOS 8.4 មិនអាច Jailbreak បាន។ បន្ថែម​ពី​លើ នេះ​ទៀត iOS 8.4 ក៏​អាច​ជា កំណែ​ Update ចុងក្រោយ ហើយ​ដែរ​ព្រោះ​បច្ចុប្បន្ន គេ​ចាប់​ផ្តើម តេស្ដ​សាកល្បង ប្រើប្រាស់ iOS 9 ជា​បណ្តើរ​ៗហើយ។ មិនមែន​មាន​តែ ក្រុម Pangu មួយ​ទេ ដែល​អាច Jailbreak iOS ស៊េរី​ថ្មីនេះ បាន​នោះ ក៏ប៉ុន្តែ លោក i0n1c ជា​អ្នក ល្បីឈ្មោះ ក្នុង​សហគមន៍ Jailbreak គាត់​ក៏​អាច Jailbreak iOS 8.4 Beta បាន​ផង​ដែរ។

អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ពេលនេះ គឺ​ត្រូវ​រង់​ចាំ​ដល់ iOS 8.4 ចេញ​អោយ Update ប្រហែល​ជា​នៅ ចន្លោះ​ថ្ងៃ 25 ទៅ 28 មិថុនា ខាងមុខនេះ។ បន្ទាប់​មក​ទៀត ក្រុម Pangu អាច​នឹង​ចេញ ព័ត៌មាន​ រឺ​សេចក្តី​ ថ្លែងការណ៍ បន្ត​បន្ទាប់​ទៀត ជាក់ជា មិនខាន ទាក់ទង ទៅ​នឹង​ការ Jailbreak។ ​ទោះបី​ជា iOS 8.1.3 ទៅ iOS 8.4 មិនអាច Jailbreak បាន​ក្តី​ក៏​អ្នក​ទាំង​អស់​គ្នា​ កុំ​ព្រួយ​បារម្ភ​អី ព្រោះ​អី​ក្រុម អ្នក​បំបែក​កូដ​នៅ ចិន​មាន​ជើង​ខ្លាំង មួយទៀត ឈ្មោះថា Keen ត្រៀម​ខ្លួន រួចជាស្រេច ដើម្បី Jailbreak iOS 9៕


ប្រភព៖ RedmondPie


  • ពិតជា​ពិសេស​សម្រាប់​កម្មវិធី Jailbreak iOS 8.1.3 ទៅ iOS 8.3已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: