សញ្ញា​អ្វីខ្លះ​បញ្ជាក់ថា​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម ?

សញ្ញា​អ្វីខ្លះ​បញ្ជាក់ថា​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម ?

សញ្ញា និង រោគសញ្ញា​នៃ​ជំងឺ​ខ្វះ​ឈាម គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ដោយ​អាស្រ័យ​ទៅតាម មូលហេតុ នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម​របស់​អ្នក ប៉ុន្តែ​វា​អាច​នឹង​រួម​មាន​នូវ​លក្ខណៈ​គួរអោយ កត់សម្គាល់​ដូច​ខាង ក្រោម​នេះ ៖

  • ​អស់កម្លាំង​
  • ​ស្បែក​ស្លេកស្លាំង​
  • ​ចង្វាក់បេះដូង​ញាប់ ឬ មិន​ទៀងទាត់​
  • ​ដកដង្ហើម​ខ្លីៗ​
  • ​ឈឺ​ទ្រូង​
  • ​វិលមុខ​
  • ​ត្រជាក់​ចុងដៃ ចុង​ជើង​
  • ​ឈឺក្បាល ។​

ក្នុងករណី​ដំបូង ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម អាច​មាន​កម្រិត​ស្រាល ដែល​យើង​មិនអាច​នឹង កត់ សម្គាល់​បាន​។ ប៉ុន្តែ​សញ្ញា និង រោគសញ្ញា​របស់​វា អាច​នឹង​កើនឡើង​បាន នៅពេល​ដែល​សភាព​របស់​វា ប្រែ​កាន់តែ​អាក្រក់​ឡើង ។​

នៅពេលណា​ដែល​អ្នក​គួរ​ទៅអោយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​?
អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា អស់កម្លាំង ដោយ​មិន​ដឹង ពី​មូលហេតុ​ជាក់លាក់​ណាមួយ​។ ជំងឺ​នៃ​កង្វះ​គ្រាប់​ឈាមក្រហម​ប្រភេទ​ខ្លះ មានដូចជា ជំងឺ​ស្លេកស្លាំង ដោយសារ​កង្វះ​ជាតិ​ដែក គឺ​តែង​កើតមាន​ជា​ទូទៅ​។ អាការៈ​អស់កម្លាំង អាច​បណ្តាលមកពី មូលហេតុ ផ្សេងៗ​ជាច្រើន ក្រៅ​ពី​បញ្ហា​នៃ​ជំងឺ​កង្វះ​ឈាម ដូច្នេះ​អ្នក​មិន​ត្រូវ​តែងតែ​ចាត់ទុក ថា​ការ​អស់​កម្លាំង​របស់ សុទ្ធតែ​បណ្តាលមកពី​ជំងឺ​នេះ​នោះ​ទេ​។​

មាន​មនុស្ស​មួយចំនួន បានដឹង​ពី​សភាព​អេ​ម៉ូក្លូ​ប៊ីន​របស់គេ ថា​មាន​កម្រិត​ទាប ដែល​វា​អាច បង្ហាញ ប្រាប់​ពី​ជំងឺ​កង្វះ​គ្រាប់​ឈាម​បាន នៅពេលដែល​ពួកគេ​បាន​ទៅ ធ្វើ​ការបរិច្ចាគ​ឈាម​។ កម្រិត​អេ​ម៉ូក្លូ​ប៊ីន ទាប​អាចជា បញ្ហា​បណ្តោះអាសន្ន​មួយ ដែល​នឹង​ត្រូវ​អាច​ដោះស្រាយបាន ដោយ​ការ​ទ​ទូល​ទាន​នូវ ប្រភេទ អាហារ​ដែល​សំបូរ​ជាតិ​ដែក អោយបាន​ច្រើន ឬ ក៏​ទ​ទូល​ទាន​ថ្នាំ​គ្រាប់​វីតាមីន​ចំរុះ ដែលមាន ផ្ទុក​សារជាតិ​ដែក​បន្ថែម​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​អាច​ជា​សញ្ញា​នៃ​ការព្រមាន នៃ​ការបាត់បង់ ឈាម​នៅ​ក្នុង​រាងកាយ ដែល​វា​អាច​នឹង​បណ្តាល​អោយ​អ្នក មាន​វិបត្តិ​នៃ​កង្វះ​សារជាតិ​ដែក​។ ប្រសិនបើ អ្នក​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា អ្នក​មិន​អាច​ធ្វើ​ការបរិច្ចាគ​ឈាម​បាន ដោយសារ​តែ​កម្រិត​អេ​ម៉ូក្លូ​ប៊ីន​របស់ អ្នក​ទាប នោះ​អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយនឹង គ្រូពេទ្យ​ដើម្បី​ធ្វើ​ការពិនិត្យ​តាមដាន ពី​សុខភាព​របស់ អ្នក​អោយបាន​ច្បាស់លាស់ ៕

ប្រែ​សម្រូល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។