​ផ្លែ​គី​វី​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សុខភាព​?

​ផ្លែ​គី​វី​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សុខភាព​?

​នៅពេល​និយាយ​អំពី​វិធី​ប្រឆាំង​នឹង​ជំងឺ​មហារីក​,​ប្រឆាំងនឹង ជំងឺ​ទឹកនោម​ផ្អែម និង អ្វី​ដែល​ល្អ ចំពោះ​សុខភាព និង ជម្រុញ​ដល់​ប្រព័ន្ធ​ភាព​សុំ​ា  តើ​អ្វី​ដែល​នឹង​លេចឡើង​នៅ​ក្នុង​ចិត្ត​អ្នក មុនគេ​? មិនចាំបាច់​ទស្សន៍ទាយ​នោះទេ វា​គឺជា​ឱសថ​។ តែ​ជា​ការ​គួរអោយ​ភ្ញាក់ផ្អើល ការប៉ាន់ស្មាន​នេះ​គឺ​ខុស ទេ​។ គឺ​ផ្លែ​គី​វី ដែល​ជា​ប្រភេទ​ផ្លែឈើ​មួយ​ដ៏​អស្ចារ្យ ដែល​អាច​ទ​ទូល​បាន​នូវ​ចំណាប់អារម្មណ៍ និង ការ​អោយ​តម្លៃ​ជា​ខ្លាំង​ពី​សំណាក់ អ្នកវិទ្យាសាស្ត្រ​ទាំងឡាយ នៅលើ​ពិភពលោក​។ វា​មាន​នូវ អត្ថប្រយោជន៍​ជា​ច្រើន ដែល​យើង​មិន​គួរ​មើលរំលង ។​

  1. បើ​ធ្វើ​ការប្រៀបធៀប​ជាមួយនឹង​ផ្លែក្រូច វា​អាច​យកឈ្នះ​បាន ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សារជាតិ វីតាមីន C ។ ការពិត​មួយ​នេះ គឺ​អាច​បញ្ជាក់បាន​ថា ផ្លែ​គី​វី គឺជា​អ្នក​ជម្រុញ​ប្រព័ន្ធ​ភាព​សុំា​មួយ​ដ៏​អស្ចារ្យ និង អាច​ការពារ​បាន នូវ​ប្រភេទ​ផ្សេងៗ​នៃ​ការបង្ក​រោគ ។​
  2. ជា​ការពិត ការស្រាវជ្រាវ​បាន​បង្ហាញថា ផ្លែ​គី​វី មាន​សក្តានុពល ក្នុង​ការបង្ការ និង ព្យាបាល​នូវ បញ្ហា ចំពោះ​បំពង់​ដកដង្ហើម ដែល​មាន​ទំនាក់ទំនង នឹង​ជំងឺហឺត​ជាដើម​។ ការស្រាវជ្រាវ​ក៏បាន បង្ហាញ​ទៀត​ផង ដែរ​ពី អត្ថប្រយោជន៍​របស់​វា ចំពោះ​ជំងឺ​កុមារ​មាន​ដូចជា សម្រាល​ដល់​អា​ការៈក្អក និង បញ្ហា​នៃ​ការដក ដង្ហើម ។​
  3. ការ​ទទួលទាន​នូវ​ផ្លែ​គី​វី អោយបាន​ជា​ទៀងទាត់​គឺអាច សម្រាល​ដល់ ស្ថានភាព​នៃ​ការ​រលាក​អញ្ចាញ ធ្មេញ ដែល​ជា​ជំងឺ​ទូទៅ​មួយ ចំពោះ​សុខភាព​អញ្ចាញ​ធ្មេញ​។​
  4. ផ្លែ​គី​វី ក៏​ត្រូវបាន​គេ​ដឹង​ផង​ដែរ​ថា វា​មាន​ផ្ទុក​នូវ​សារជាតិ​បូ​តា​ស្យូម​ខ្ពស់ជាង ផ្លែ​ចេក​។ សារជាតិ ប៉ូ​តា​ស្យូម គឺ​អាច​ថែរក្សា​ដល់ ស​សៃឈា​មបាន ដូច្នេះ វា​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង ការពារ បេះ​ដូង​បាន​។​
  5. បរិមាណ​នៃ​ជាតិ​ស​សៃ​ដែល​មាន​ផ្ទុក នៅក្នុង​ផ្លែ​គី​វី ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ គឺ​ជួយ​ដល់​ចលនា​ពោះវៀន និង បង្ការ​នូវ​បញ្ហា​ផ្សេងៗ​ដែល មាន​ចាប់ពី​អាការៈ​ទល់លាមក រហូតដល់ ជំងឺមហារីក​ពោះវៀនធំ ។​
  6. គុណភាព​នៃ​ជាតិ​ស​សៃ ដែល​មាន​នៅក្នុង​ផ្លែ​គី​វី គឺជា​ថ្នាំ​បញ្ចុះ​លាមក បែប​ធម្មជាតិ​មួយ​។ ពពួក​អាហារ ដែល​មាន​ជាតិ​ស​សៃ គឺ​ត្រូវបាន​រកឃើញ​ថា​ពួកវា មាន​សារៈប្រយោជន៍ ក្នុង​ការជួយ​បន្ទាប​នូវ កម្រិត កូ​ឡេ​ស្តេ​រ៉ូល និង ជួយ​គ្រប់គ្រង​នូវ​ជំងឺ​ទឹកនោម​ផ្អែម ។​
  7. ផ្លែ​គី​វី មាន​ផ្ទុក​នូវ​សមាសធាតុ​ដ៏​ល្អ នៃ​ពពួក​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត មានដូចជា វីតាមីន A,  វីតាមីន C  និង វីតាមីន E ។ ពួក​វា​ទាំងនេះ គឺ​អាច​ថែរក្សា​ដល់​សុខភាព​ភ្នែក និង ជួយ ថែទាំ ដល់​កម្រិត​នៃ​ការមើលឃើញ​។ វា​ក៏​ត្រូវបាន​គេ​រកឃើញ ដែល​ថា​វា​មាន​ប្រសិទ្ធភាព ក្នុង​ការប្រឆាំង​នឹង ជំងឺ​ភ្នែក ដែល​ទាក់ទង​ទៅនឹង កត្តា​អាយុ​។ សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត គឺ​មាន​ភាព​ល្បី ល្បាញ​ដោយសារតែ វា​អាច​ប្រយុទ្ធប្រឆាំង នឹង​ពពួក​រ៉ាឌីកាល់​សេរី ដែល​ហេតុដូចនេះ​ហើយ ផ្លែ​គី​វី គឺអាច ជួយ​កាត់បន្ថយ នូវ​ដំណើរការ​នៃ​ភាព​ចាស់​វ័យ មុន​អាយុ​បានដែរ​។​
  8. ក្រៅ​ពី​តម្លៃ​ជា​ឱសថ​របស់​វា ផ្លែ​គី​វី គឺ​មាន​ផ្ទុក​នូវ​មាននូវ​ជាតិ​ខ្លាញ់​តិចតួច​បំផុត​។ ដូច្នេះ វា​គឺ​ល្អប្រសើរ សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។ វា​បំពេញ​នូវ​តម្រូវការ នៃ​សារជាតិ​ចិញ្ចឹម ដោយ​មិន​ចាំបាច់ បន្ថែម​នូវ បរិមាណ​កាឡូរី​បន្ថែម​។ ជា​ការពិត មនុស្ស​ដែល​ធ្វើការ​ហាត់ប្រាណ សម្រក​ទម្ងន់ ជាធម្មតា​គឺ​មាន​ការ​បែក ញើស​ខ្លាំង ដែល​នៅក្នុង​ដំណើរការ​នេះ ពួកគេ​អាច​បាត់បង់​ជាតិ​រ៉ែ​ជាច្រើន ។ ផ្លែ​គី​វី មាន​ផ្ទុក​នូវ​សារជាតិ រ៉ែ​ជាច្រើន ដែល​វា​អាច​ជួយ​ក្នុងការ បង្គ្រប់​នូវ​សារជាតិ​រ៉ែ​នៅក្នុង​រាងកាយ ដែល​បាន​បាត់បង់​ឡើងវិញ បន្ទាប់​ពី​អ្នក​បាន​ប្រើ​ថាមពល ខ្លាំងក្លា​ក្នុង​ពេល​ហាត់ប្រាណ​នោះ ៕

​ប្រែ​សម្រូល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។