តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

6 Videos


ទស្សនិកជនច្បាស់ជាធ្លាប់ឃើញត្រឹមរូបសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីៗក្នុងស្រុក នៅពេល ដែលពួកនាងស្លៀកពាក់នូវសម្លៀកបំពាក់ស្អាតៗចេញទៅសម្ដែងតែប៉ុណ្ណោះ ចុះបើពួកនាងពាក់ វ៉ែនតាបន្ថែមលើសម្រស់របស់ពួកនាងវិញ តើសម្រស់របស់ពួកនាងនឹងកើតឡើងកម្រិតណាទៅ ? ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំទស្សនិកជន ទៅមើលរូបភាពទេពអប្សរទាំងឡាយ នៅពេលដែលពួក នាងពាក់វ៉ែនតាវិញម្ដងមើល៖

១. មាស សុខសោភា
សោភា ដែលជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពិតជាកាន់តែស្អាតលើសដើម នៅពេលដែលនាងពាក់វ៉ែនតា អមជាមួយនឹងទិដ្ឋភាពនៃសមុទ្រពណ៌ខៀវស្រងាត់ ពិតជាធ្វើឲ្យនាងកាន់តែ ស្រស់ស្អាតមែន ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

២. សុខ សោមាវត្ដី
វត្ដី តារាស្រីដែលមានយីអ៊ុនឡើងមិនដាច់រូបនេះ ក៏រឹតតែស្អាតថែមទៀតជាមួយនឹងសម្រស់ដ៏ ទាក់ទាញរបស់នាងគ្រាដែលនាងពាក់វ៉ែនតា ព្រោះតែវ៉ែនតានេះ បានលើកសម្រស់នាង ក៏ដូចជា ស៊ីគ្នាយ៉ាងខ្លាំងជាមួយនឹងភាពក្រម៉ិចក្រមើម និងចរិតបែបក្មេងគួរឲ្យស្រឡាញ់របស់នាង ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

៣. ជីជី
ពិធីការិនីវ័យក្មេង និងគួរឲ្យស្រឡាញ់ ជីជី ច្បាស់ជាទាក់យកចិត្តបុរសៗបានយ៉ាងច្រើន នៅពេល ដែលនាងបន្ថែមវ៉ែនតាលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាង ។ ក្មេង ស្អាត ហើយលេងស្ដាយវ៉ែនតា ធំៗទៀត អ្នកណាមិនលង់ ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

៤. គង់ ច័ន្ទស្រីមុំ
ទើបរៀបការហើយថ្មីក្ដី តែស្រីមុំជាស្រីស្អាតស្រាប់ទៅហើយ នៅពេលដែលនាងពាក់វ៉ែនតាធំៗថែម ទៀត សម្រស់ដ៏ស្អាតរបស់នាង ក៏កាន់តែលេចឡើងមកអន្ទងចិត្តប្រុសៗគ្រប់គ្នា ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

៥. មាន សូនីតា
ស្រីស្អាតចិត្តល្អម្នាក់នេះ មិនត្រឹមតែស្អាត និងមានចំណេះទេ ថែមទាំងមានប្រជាប្រិយភាពថែម ទៀត ព្រោះវ៉ែនតាស្អាត ឬមិនស្អាត នៅពេលដែល នីតា ពាក់ហើយ គឺស្អាតទាំងព្រមតែម្ដង ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

៦. ដេននី ក្វាន់
តារាស្រីសិចស៊ី និងទាក់ចិត្តប្រុសៗឲ្យឈាមច្រមុះមិនដឹងខ្លួនរូបនេះ ពេលមិនទាន់ពាក់វ៉ែនតា ប្រុសៗបាក់ស្ទើរផ្អៀងផែនដី ហើយដល់ពេលពាក់វ៉ែនតា ចំហរល្វែងលើផ្សំគ្នាទៀត និយាយលេងចេញតែម្ដង ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

៧. ពេជ្រ សោភា
សម្លេងពីរោះហើយ មានរូបសម្រស់ និងចិត្តស្អាតថែមទៀត ពិតជាអត់ទ្រាំមិនសរសើរ សោភា មិនបានមែន ជាពិសេសនៅពេលដែលពាក់វ៉ែនតា ហើយញញឹមបញ្ចេញធ្មេញសមកទៀត Crush ច្បាស់ជាដេកនឹក អង្គុយនឹកជាមិនខានឡើយ ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

៨. គង់ វង្សយ៉ាទី
ជាពិធីការិនីគួរឲ្យស្រឡាញ់ រាងតូចច្រឡឹង ស្អាតគួរបេតីរូបនេះ កាលបើលេងស្ដាយពាក់វ៉ែនតាក៏ រឹតតែញ៉ាំងឲ្យបេះដូងបុរសៗដែលនៅទំនេរ ស្ទុះចុះស្ទុះឡើង ចង់បាននាងជាគូគាប់យ៉ាងខ្លាំងតែ ម្ដង, ទ្រាំម្ដេចបានបើស្អាតយ៉ាងនឹង ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

៩. ម៉ាក សែនសូនីតា
តារាសម្ដែងស្រីវ័យក្មេង គួរឲ្យខ្នាញ់ ចូលចិត្តធ្វើអ្វីៗបែបក្មេងស្រី នាំផុងបេះដូងប្រុសៗរូបនេះ ពិតជាមិនធម្មតាឡើយ នៅពេលដែលលេងស្ដាយវ៉ែនតា ហើយលេងកាយវិការដូចក្មេងស្រីថែម ទៀតនោះ ចប់តែម្ដង ប្រុសៗគេងក៏យល់សប្ដិឃើញដែរ ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

១០. សុខ ពិសី
សម្រស់ស្អាតដូចទេពធីតា សម្លេងពីរោះទាក់ចិត្តបុរសក្នុងនគរ បានទាក់ចិត្តប្រុសៗជាច្រើនបាត់ទៅ ហើយ ដល់ពេលដែល ពិសី ពាក់វ៉ែនតាលេងស្ដាយយុវវ័យបែបក្មេងស្រីៗស្រស់ស្អាតថែមទៀត ប្រុសៗយកជីវិតទៅប្ដូរក៏ហ៊ានដែរ ។

តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?
តោះ​មើលៗ​! តារា​ស្រី​ទាំង ១០ ដួង មួយណា​ពាក់​វ៉ែនតា​ស្អាត​ជាងគេ​?

តោះ! ទស្សនិកជន សាកឲ្យពិន្ទុទៅមើល តើតារាស្រីស្រស់ស្អាតទាំង ១០ ដួងនេះ មួយណាស្អាត ជាងគេ? ខេមរា