​មហាផ្ទៃ​ព្រមាន​ចាប់ខ្លួន​ជន​៦ នាក់​ជាថ្មី បើ​នៅតែ​ធ្វើ​យុទ្ធនាការ​Black Monday

 ​អាជ្ញាធរ នៅតែ​ត្រៀមលក្ខណៈ​ជានិច្ច ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​ជួបជុំ​ធ្វើ​យុ​ទ្ទ​នា​ការ Black Monday ជាថ្មី​នៅ​ថ្ងៃទី ១៦ ខែឧសភា​។ មនុស្ស ៦ នាក់ ដែល​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​សប្តាហ៍​មុន គឺជា​គោលដៅ​សំខាន់ ដែល​អាជ្ញាធរ ត្រៀម​ចាប់​បញ្ជូនទៅ​តុលាការ បើ​ពួកគេ​នៅតែ​ធ្វើ​សកម្មភាព​ដដែល​ទៀត​។​