ផ្ទះ​ និង​ជង្រុក​ស្រូវ​ចំនួន​៦​ខ្នង​​​ ​រង​ការ​ខូចខាត​ ដោយសារ​ភ្លៀង​លាយឡំ​​​ខ្យល់​កន្ត្រាក់

ផ្ទះ​ និង​ជង្រុក​ស្រូវ​ចំនួន​៦​ខ្នង​​​ ​រង​ការ​ខូចខាត​ ដោយសារ​ភ្លៀង​លាយឡំ​​​ខ្យល់​កន្ត្រាក់

ឧត្តរមានជ័យ ​​៖ ផ្ទះ ​និង​ជង្រុក​ស្រូវ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ​ត្រូវ​រង​ការខូចខាត ​ដោយសារ​ខ្យល់​កន្ត្រាក់​ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ឃុំ​អំពិល ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។

លោក​វរសេនីយ៍ទោ​ហម ភិរម្យ​ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ខាង​លើ​ ​ស្ថិត​ក្នុង​ភូមិ​ពង្រ​-​ប៉ើង​ដំបូល​ផ្ទះ​អស់​២​ខ្នង​-​ភូមិ​ក្តុល​-​ប៉ើង​ដំបូល​ផ្ទះ​អស់​ចំនួន​៣​ខ្នង ​និង​ប៉ើង​ដំបូល​ជង្រុក​ស្រូវ​អស់​ចំនួន​១​ខ្នង។

លោក​​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​ទទួល​ព័ត៌មាន ករណី​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​និង​ជង្រុក​ស្រូវ​របស់​ប្រជាពលរដ្ឋ​ ភ្លាមៗ​នោះ លោក​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល ​និង​កម្លាំង​អធិការ​នគរបាល​ស្រុក​ចុះ​ទៅ​ជួយ​អន្តរាគមន៍​​​ប្រជាពលរដ្ឋ ដល់​កន្លែង​កើតហេតុ។ លោក​អធិការ​នគរបាល​ស្រុក បាន​បន្ត​ទៀត​ថា ករណី​ខ្យល់​កន្ត្រាក់​ខាង​លើ ​មិន​បង្ក​​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ​នោះ​ទេ៕