ទិដ្ឋភាព​នៃពិធីបុណ្យភ្ជុំបិណ្ឌ​​​​ក្នុង​ទី​វត្ត​អារាម​មួយ​កន្លែង

ក្នុង​ឱកាស​​ថ្ងៃ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ មនុស្ស ក្មេង ​ចាស់​ ប្រុស​ ស្រី មក​ពី​គ្រប់​ទិស​ទី​ ស្លៀកពាក់​យ៉ាង​ស្អាត​បាត បាន​ទៅ​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​បុណ្យ​ ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ រាប់​បាត្រ និង បង្សុកូល​ ឧទ្ទិស​កុសល​ដល់​បុព្វការីជន​ដែល​បាន​ចែក​ឋាន​ ជាមួយ​នឹង​ស្នាម​ញញឹម ដែល​បាន​​ញាំង​ឲ្យ​វត្ត​អារាម​នីមួយ​ៗ កាន់​តែ​មាន​ភាព​អ៊ូអរ។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ក្រុម​ការងារ​របស់ CAMBOMAG ក៏​បាន​ទៅ​ដល់​វត្ត​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ជិត​នឹង​នឹង​ទី​រួម​ស្រុក​កោះ​ធំ​ ខេត្ត កណ្ដាល ដែល​មាន​ឈ្មោះ​ថា វត្ត​ភក្ដី​សិរីដីដុះ​ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​របស់​​កម្ពុជា​មួយ​នេះ​ផង​ដែរ ហើយ​ក៏​បាន​ផ្ដិត​យក​នៅ​រូបភាព​ខ្លះ​ៗ​ដើម្បី​ចែក​ជូន​ប្រិយមិត្ត​ទស្សនា​។

​​​​​
រក្សាសិទ្ធិដោយ CAMBOMAG
អត្ថបទ និង​រូបថតដោយ ៖ ​Mr DEE


  • ទិដ្ឋភាព​នៃពិធីបុណ្យភ្ជុំបិណ្ឌ​​​​ក្នុង​ទី​វត្ត​អារាម​មួយ​កន្លែង已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កីឡា
Tags: