កាល​ពី​ឆ្នាំ​ ២០១៥ Beckham ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​មួយ​គ្រួសារ​រំភើប​ដល់​ស្រក់​ទឹក​ភ្នែក​

កាលពីអំឡុងខែកក្កដាឆ្នាំ២០១៥អតីតកីឡាករបាល់ទាត់ដ៏ល្បីគឺ David Beckham បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Knock Knock Live ។

ដែលក្នុងកម្មវិធីនោះ Beckham បានធ្វើដំណើរទៅកាន់ផ្ទះរបស់គ្រួសាររបស់បុរសម្នាក់ដែលមានឈ្មោះថា Gaonzales ដែលស្ថិតក្នុងរដ្ឋ Carlifornia ដោយដំបូងឡើយ Beckham បានធ្វើការគោះទ្វារផ្ទះគ្រួសារនោះ ហើយពេលបើកទ្វារមនុស្សមួយគ្រួសារនោះមានការភ្ញាក់ផ្អើលជាខ្លាំងដោយឃើញមនុស្សល្បីម្នាក់ឈរនៅមុខផ្ទះ ។

បន្ទាប់ពីគ្រប់គ្នាបន្ថយអារម្មណ៍ភ្ញាក់ផ្អើល Beckham បានពន្យល់មូលហេតុដែលគាត់ទៅទីនេោះ « ខ្ញុំមកទីនេះមានហេតុផលមួយចំនួន គោលដៅចម្បងគឺព្រោះខ្ញុំបានឮរឿងមួយចំនួនអំពីគ្រួសារអ្នក ខ្ញុំមានកិត្តិយសណាស់ដែលមកទីនេះហើយទទួលបានការស្វាគមន៍និងបានជួបអ្នកគ្រប់គ្នា » ។

បន្ទាប់មក Beckham បានប្រគល់ទូរស័ព្ទ Iphone ថ្មីចំនួន៧គ្រឿងអោយដល់សមាជិកគ្រួសារនោះហើយ Beckham បាននិយាយទៅកាន់ពួកគេថា « ខ្ញុំបានឮអំពីរបៀបធ្វើការរបស់អ្នកទាំងអស់គ្នា ខ្ញុំបានឮរឿងអស្ចារ្យដែលគ្រួសារអ្នកធ្វើជាមួយគ្នា ។ ដូច្នេះអរគុណមិត្តភ័ក្ដិដែលមកពី Sprint ខ្ញុំមានរបស់នេះអោយអ្នក »  ក្រោយពីនិយាយចប់ Beckham បានប្រគល់សំបុត្រពណ៌ខ្មៅអោយពួកគេនៅពេលបើកសំបុត្រពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះក្នុងនោះគឺ សែកដែលមានទឹកប្រាក់១០០,០០០ដុល្លារ ដែលធ្វើឲ្យគ្រប់គ្នារំភើបរហូតដល់ស្រក់ទឹកភ្នែក ។

គួរបញ្ជាក់លោក Gonzales គឺជាធ្លាប់ជាកីឡាករបាល់ទាត់នៅក្នុងប្រទេសម៉ិកស៊ីកូប៉ុន្តែគាត់បានលះបង់អាជីពដែលជាក្ដីស្រមៃរបស់គាត់ ហើយទៅធ្វើជាកម្មករសំណង់ដែលទទួលបានកម្រៃច្រើនជាងដើម្បីអាចផ្គត់ផ្គង់ជីវភាពរបស់គ្រួសារ ៕

តោះចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • កាល​ពី​ឆ្នាំ​ ២០១៥ Beckham ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​មួយ​គ្រួសារ​រំភើប​ដល់​ស្រក់​ទឹក​ភ្នែក​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កីឡា
Tags: