​ស្ពៃ​ក្រ​ញាញ់​មានគុណ​ប្រយោជន៍​ដល់​ម្ល៉ឹង!

6 Videos


ស្ពៃក្រញាញ់ត្រូវបានគេចាត់ទុកថាជាបន្លែមួយប្រភេទដ៏ល្អសម្រាប់សុខភាពផងដែរ ។ បន្លែបៃតងមួយនេះបានផ្តល់គុណប្រយោជន៍ច្រើនចំពោះសុខភាពដូចខាងក្រោម ៖

​ស្ពៃ​ក្រ​ញាញ់​មានគុណ​ប្រយោជន៍​ដល់​ម្ល៉ឹង!

១. បង្កើនប្រព័ន្ធការពាររាងកាយ
ក្នុងស្ពៃក្រញាញ់វាមានផ្ទុកនូវអាហារូបត្ថម្ភជាច្រើនជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងវីរុសនិងបាក់តេរី ។

២. ប្រឆាំងនឹងអាការរលាក

ស្ពៃក្រញាញ់មានផ្ទុកអាសីុតខ្លាញ់អូមេហ្គា ៣ ជួយប្រឆាំងនឹងបញ្ហារលាកសន្លាក់និងជួយការពារបញ្ហាខុសប្រក្រតីនៃសួតនិងជួយកាត់បន្ថយអាការជំងឺហឺត ។

៣. ជួយសុខភាពភ្នែក

វាក៏ជួយពង្រឹងសុខភាពភ្នែកផងដែរព្រោះវាមានផ្ទុកវីតាមីន A ជួយការពារភ្នែកពីភាពខុសប្រក្រតីនៃអុបទិកប្រស្រីភ្នែកនៅពេលឈានដល់វ័យចំណាស់ហើយក៏ជួយរក្សាផ្ទុកវីតាមីននៅក្នុងរេទីណានៃប្រស្រីភ្នែកបានទៀតផង ។

៤. ការពារជំងឺមហារីក

សារធាតុប្រឆាំងអុកសីុដកម្មត្រូវបានគេស្គាល់ថាជាសារធាតុមួយជួយប្រឆាំងនឹងការកើតជំងឺមហារីកគ្រប់ប្រភេទបាន ហើយក្នុងបន្លៃស្ពៃក្រញ៉ាញ់នេះមានផ្ទុកសារធាតុនេះច្រើនគួរសម ជាពិសេសសារធាតុ ការ៉ូតេណូអីុត (carotenoids) និងសារធាតុហ្លាវូណូអីុត (flavonoids) ដែលជួយកាត់បន្ថយអត្រាប្រឈមនៃការឈានទៅកើតជំងឺមហារីកបាន ។

៥. បញ្ចេញជាតិពុលពីរាងកាយ

ស្ពៃក្រញ៉ាញ់មានផ្ទុកសារធាតុកាកសរសៃនិងស៊ុលភួជួយបញ្ចេញជាតិពុលពីរាងកាយនិងជួយរក្សាសុខភាពថ្លើមអោយមានសុខភាពល្អ ៕ សុផល