ប្រធាន​អង្គការ​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ ​បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ

ប្រធាន​អង្គការ​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ ​បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ



សៀមរាប​ ៖ ​បុរស​ជនជាតិ​បារាំង​ម្នាក់​ ដែល​ជា​ប្រធាន​អង្គការ​ជួយ​កុមារ​ចំណាកស្រុក ប្រចាំ​ខេត្ត​សៀមរាប​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់​ ខណៈ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​កើត​ឡើ​នៅ​វេលា​ម៉ោង​២០​យប់ ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​ ក្រុង​សៀមរាប។

សមត្ថកិច្ច​បាន​ដឹង​ថា ​៖​ បន្ទាប់ពី​កើតហេតុ​ភ្លាម​ ជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់។ លុះដល់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​ជនរងគ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​​​ ដោយសារ​អាការៈ​រលាក​ធ្ងន់ធ្ងរ​ពេក ​​​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ថា ​៖​ បុរស​ជនជាតិ​បារាំង​ខាងលើ​មានឈ្មោះ ERICH GUTE KUNST អាយុ​៥៤​ឆ្នាំ ​មាន​មុខ​របរ​ប្រធាន​អង្គការ​ជួយ​កុមារ​ចំណាកស្រុក​ប្រចាំ​ខេត្ត​សៀមរាប ​ដែល​មាន​លិខិតឆ្លងដែន​លេខ​07AP01744។

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​រក្សាទុក​រង់ចាំ​ស្ថានទូត​មក​ទទួលយក៕
ប្រធាន​អង្គការ​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ ​បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ