តារា​បាល់​បោះ​ដ៏​ល្បី​ទៅ​ជួប​កីឡាករ​ Barcelona នៅជុំរុំហ្វឹកហាត់

កាល​ពី​ថ្ងៃ​ចន្ទ​តារា​បាល់​បោះ​ដ៏​ល្បី​គឺ​កីឡាករ​ Kobe Bryant បាន​ទៅ​ជួប​និង​កីឡាករ​របស់​ក្រុម​ Barcelona នៅ​ជុំរុំ​ហ្វឹក​ហាត់​នៅ​អាមេរិក​ ។

តារា​បាល់​បោះ​វ័យ​៣៦ឆ្នាំ​របស់​ក្លឹប​ Los Angeles Laker រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​របស់​ក្លឹប​ Barcelona ហើយ​អំឡុង​ពេល​ទៅ​ជួប​ជាមួយ​ក្រុម​សំណព្វ​ចិត្ត​របស់​គេ​កីឡាករ​រូប​នេះ​បាន​ប្ដូរ​អាវ​ជាមួយ​កីឡាករ​ Andres Iniesta ។

នៅ​ក្នុង​បទ​សម្ភាសន៍​នៅ​ទីលាន​ហ្វឹកហាត់​នោះ​ Kobe Bryant បាន​និយាយ​ថា​ « ខ្ញុំ​ក្លាយ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​ Barcelona រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​ ខ្ញុំ​ស្រលាញ់​ទម្រង់​លេង​របស់​ពួក​គេ​ខ្លាំង​ណាស់​ » ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តារា​បាល់​បោះ​ដ៏​ល្បី​ទៅ​ជួប​កីឡាករ​ Barcelona នៅជុំរុំហ្វឹកហាត់已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កីឡា
Tags: