ច្បាប់​បរិច្ចាគ​អវយវៈ មាន​អ្វី​ពិសេស​?​

6 Videos


វ៉ែលគឺជាប្រទេសទីមួយហើយនៅក្នុងពិភពលោកដែលបានចេញច្បាប់ជាផ្លូវការស្តីពីការឱ្យមនុស្សពេញវ័យចាប់ពី១៨ ឆ្នាំឡើងទៅបើមានការជួបនូវឧបទ្ទវហេតុដល់ថ្នាក់បាត់បង់ជីវិតឬត្រូវការបរិច្ចាគអវយវៈអាចធ្វើបានភ្លាមលើកលែងតែចំពោះអ្នកដែលបដិសេធចំពោះការបរិច្ចាគនេះតែប៉ុណ្ណោះ ។

ច្បាប់​បរិច្ចាគ​អវយវៈ មាន​អ្វី​ពិសេស​?​

ច្បាប់នៃការបរិច្ចាគអវយវៈនេះបានចូលជាធរមានកាលពីខែធ្នូឆ្នាំ២០១៥កន្លងមក។បន្ទាប់ពីច្បាប់នេះបានអនុម័តរួចមកគេឃើញមានមានុស្សវ័យចំណាស់ចំនួន ៣៤ភាគរយបានយល់ព្រមបរិច្ចាគអវយវៈរបស់ខ្លួនដើម្បីជួយសង្គ្រោះដល់អ្នកជំងឺ ។

តាមការធ្វើស្ថិតិរបស់ប្រទេសនេះដែរបង្ហាញថា ក្នុងមួយឆ្នាំៗមានអ្នកបាត់បង់ជីវិតទៅប្រមាណ ៣០០០០ នាក់ដែលត្រូវការបរិច្ចាគអវយវៈ ។ ដោយសារបញ្ហានេះគេរំពឹងថាអ្នកជំងឺដែលត្រូវការអវយវៈដើម្បីសង្គ្រោះជីវិតនឹងមានក្តីសង្ឃឹមច្រើនឡើងហើយអត្រាការបាត់បង់ជីវិតនឹងធ្លាក់ថយចុះផងដែរ ៕ ដេប៉ូ