សំឡេង​ថ្ងូរ ៥ យ៉ាង​ ជួ​យបំ​ពេញ​ចិត្ត​ដៃ​គូ​

6 Videos


១-បញ្ចេញសំឡេងថ្ងូរតិចៗ
ការរួមភេទបើគ្មានបញ្ចេញសំឡេងអ្វីសោះគឺមិនអាចបង្ហាញអ្វីពីភាពស្និទ្ធស្នាលនោះទេ ។ អ្នកគួរផ្តល់ជាសញ្ញាខ្លះៗទៅដល់ដៃគូអ្នកមុនពេលចាប់ផ្តើមដោយការថ្ងូរជាសំឡេងបញ្ចេញពីបំពង់កដោយមិនបាច់ចំហមាត់ក៏បាន ។ ទង្វើនេះអាចប្រាប់ដៃគូថាអ្នកកំពុងតែពេញចិត្តនឹងគាត់ខ្លាំង ។

២-ខ្សឹបបង្ហាញពីក្តីពេញចិត្ត
វិធីខ្លះទៀតដែលដៃគូមួយចំនួនតែងទាក់ទងគ្នាគឺការខ្សឹប ។ វាជាវិធីឆ្លុះបញ្ចាំងពីការទំនាក់ទំនងបែបបើកចំហដួងចិត្តចំពោះរឿងលើគ្រែដើម្បីកាត់បន្ថយភាពអៀនខ្មាសខ្លះៗក្នុងពេលរួមភេទ ។ អ្នកគួរហាត់និងបញ្ចេញសំឡេងខ្សឹបបែបនេះខ្លះព្រោះវាធ្វើឱ្យអ្នកមានភាពរីករាយនិងហោះហើរដល់ឋានសួគ៌ ។

៣-សម្លឹងដោយក្រសែភ្នែកសិចស៊ី
បើដៃគូអ្នកវាយលុកដល់ចំណុចសំខាន់ហើយនោះគឺជាទីតាំងដែលធ្វើឱ្យអ្នកស្រណុកសុខស្រួលហើយគាត់បែរជាផ្លាស់ប្តូរឥរិយាបថភ្លាមៗទៅវិញអ្នកត្រូវទាញពញ្ញាក់គាត់ឱ្យត្រឡប់មកវិញដោយទាញដៃដងខ្លួនឬមុខមករកកន្លែងដដែលវិញដោយសម្លឹងក្នុងកែវភ្នែកចង់ប្រាប់គាត់ថាអ្នកពិតជាពេញចិត្តនិងកាយវិកាអម្បាញ់មិញណាស់ ។

៤-ថ្ងូរដោយរីករាយ
ពេលអ្នកជិតដល់ចំណុចកំពូលហើយនោះអ្នកត្រូវបង្ហាញគាត់ឱ្យអស់ពីអារម្មណ៍ដែលមានក្នុងខ្លួនអ្នក ដូចជាការថ្ងូរអមទៅនឹងចង្វាក់នៃចលនាដងខ្លួនអ្នកផង ។ ថ្ងូរកាន់តែឮវារឹងរឹតតែធ្វើឱ្យអ្នកមានភាពជឿជាក់និងត្រេកត្រអាលខ្លាំងរវាងអ្នកជាមួយដៃគូ ។

៥-ពេលដល់ចំណុចកំពូល
បើសិនជាភាគីស្ត្រីមិនបញ្ចេញសំឡេងអ្វីទេវាពិបាកនឹងប្រាប់ដល់ភាគីបុរសណាស់ថាអ្នកពិតជាឈានដល់ចំណុចស្រួលឬយ៉ាងណានោះ ។ បុរសជាច្រើនពេញចិត្តនឹងពេលមួយនេះជាមួយដៃគូរបស់គេជា ពិសេសក្នុងកំលុងពេលរួមភេទ ។ ការបញ្ចេញសំឡេងនៅចុងវគ្គផ្តាច់ព្រ័ត្រជាមួយដៃគូជាសញ្ញាមួយនៃភាពរីករាយរវាងគ្នា ។ អ្នកអាចបញ្ចេញសំឡេងអ្វីក៏តាមចិត្តចង់ទោះជាសំឡេងថ្ងូរយូរឬដង្ហក់ក្តីឬក៏និយាយថា «oooh yes» ក៏បាន! ៕ សុផល