វិធីបង្កើន ថាមពលសិច ឱ្យ​កាន់​តែ​ក្លៀវ​ក្លា

ទោះបីជីវិតគូស្នេហ៍របស់អ្នកបាន រៀបការយូរមកហើយក្ដី ក៏មិនមែន មានន័យថា ជីវិតសិចរបស់អ្នកទាំង ពីរស្រពាប់ស្រពោនទៅតាមពេលវេលានោះដែរ ។ ខាងក្រោមនេះជាវិធីថ្មីៗ ដើមី្បធ្វើឱ្យសិចមានថាមពល ក្លៀវក្លាវិញទើបវាប្រសើរជាង ។

 

-ប្រើពេលវេលាទាក់ទាញ អារម្មណ៍ ៖ នេះជាវិធីមួយធ្វើឱ្យ អារម្មណ៍ពុះកញ្ជ្រោលយ៉ាងងាយ បំផុត ។ អ្នកសាក ល្បងស្លៀកពាក់ ឈុតពីកំណើត ដើម្បីបង្ហាញពីភាព សិចស៊ី បន្ទាប់មកចាប់ផ្ដើមប្រើ អវយវៈដែលមានឱ្យកើតជា ប្រយោជន៍ ដោយប្រើវាបបោស អង្អែលនៅលើរាងកាយឱ្យបានសព្វ ទីកន្លែង ដើម្បីដាស់ប្រព័ន្ធសរសៃ ប្រសាទឱ្យវាក្រោកឡើង ។

-ធ្វើជាមេបញ្ជាការ ៖ មិនមែនមានន័យថា នាងមានអំណាច បញ្ជាគេឱ្យលូនមករកនោះទេ គ្រាន់តែណែនាំនាងឱ្យចេះបញ្ជាគេនៅ ក្នុងបន្ទប់បន្ដិចបន្ដួចតែប៉ុណ្ណោះ ដូចជាឱ្យគេជួយដោះសម្លៀកបំពាក់ ឱ្យនាង រួចឱ្យគេថើបនាងតាំងពី ក្បាល រហូតដល់ចុងជើង រួចហើយ ក៏បន្ដទៅអ្វីផ្សេងៗ…។

-ហាត់ប្រាណ ៖ ការហាត់ ប្រាណបញ្ចេញញើសជាមួយនឹង សិចដ៏ក្ដៅគគុក វាមានភាពពាក់ ព័ន្ធគ្នាយ៉ាងខ្លាំងហួសពីអ្វីដែលអ្នក កំពុងគិតទៅទៀត ។ ព្រោះនៅ ពេលចរន្ដឈាមរបស់អ្នកដំណើរការអារម្មណ៍ស្រៀវស្រើបរបស់អ្នក ក៏ចាប់ពុះកញ្ជ្រោលឡើងដែរ ។ ដូច្នេះគួរចូលហាត់ប្រាណរួមគ្នានៅ ពេលរសៀល ដើម្បីបង្កើនកម្លាំង ក្លៀវក្លានៅពេលយប់ ។

-វេទមន្ដពីចុងក្រចក ៖ ជំនួស ប្រើដៃស្ទាបបបោសអង្អែលនៅលើ សក់ ឬបង្អូសតាមចង្អូរខ្នងរបស់គេ។ អ្នកសាកល្បងប្រើចុងក្រចក បង្អូសថើៗឱ្យសព្វរាងកាយរបស់គេ ដែលសកម្មភាពនេះមិនមែនជា ការបង្កគ្រោះថ្នាក់នោះទេ តែជា ការអូសទាញអារម្មណ៍ឱ្យញាប់ញ័រ ច្រើនជាង ។

-បង្កើនសន្ទុះ ៖ ប្ដូរពីក្បាច់ បែបធម្មតាឱ្យក្លាយទៅជាក្បាច់ មួយក្ដៅគគុក ដោយកែសម្រួល ពីក្បាច់ដើមតែប៉ុណ្ណោះ គឺប្រើ ខ្នើយកល់ពីក្រោមត្រគាក ដែល វិធីនេះជួយឱ្យចំណុចស្រើបរបស់ នាងរងនឹងការកកិតកាន់តែល្អ ។ បន្ទាប់មកឱ្យផ្អឹបជើងជាប់គ្នា ដើម្បី ឱ្យកាន់តែណែន និងចុងក្រោយ ទាញជង្គង់ខ្លួនឯងឡើងមកផ្អឹបជាប់ នឹងគល់ភ្លៅរបស់គេ ។

-ពញាក់អារម្មណ៍ស្រើបស្រាល ៖ សាកល្បងដើរលបៗចូលពីខាង ក្រោយ ខណៈពេលគេអង្គុយនៅលើ តុធ្វើការ ឬលបៗចូលទៅរកគេ ខណៈពេលគេកំពុងងូតទឹក ។ ស្ទាប អង្អែលៗគល់ភ្លៅរបស់គេខណៈ ពេលគេកំពុងអង្គុយមើលបាល់ទាត់ ថ្ងៃឈប់សម្រាក ជាវិធីសាងភាព ចម្លែក ដោយគេនឹកស្មានមិនដល់ និងធ្វើឱ្យគេពុះកញ្ជ្រោល រហូតនាង ត្រៀមខ្លួនមិនទាន់ក៏ថាបាន ។

-ឈុតក្នុងពណ៌ខ្មៅ ៖ នាង ប្រហែលជាដឹងរួចមកហើយថា ពណ៌ខ្មៅនេះវាជាពណ៌មួយ ដែល សុភាពនារីមិនអាចខ្វះបានសម្រាប់ ចូលរួមពិធីអ្វីមួយ ។ ក៏ប៉ុន្ដែពណ៌នេះ ពេលនៅក្នុងបន្ទប់ដេករឹតតែខ្វះ លែងបានទៅទៀត ។ ដូច្នេះគួរសាក ល្បងប្រើខោស្លីបពណ៌ខ្មៅ ដើម្បី អង្រួនបេះដូងរបស់គេឱ្យញាប់ញ័រ នៅក្នុងរាត្រីនោះជាក់ជាមិនខាន ។

-ទំនាក់ទំនងដោយមិនប្រើ ពាក្យសម្ដី ៖ សាកល្បងព្រមព្រៀង គ្នាថា នៅពេលរសៀលអ្នកនឹងប្រើ ការទំនាក់ទំនងគ្នាដោយប្រើភាសា រាងកាយជំនួសពាក្យសម្ដី ។ បន្ទាប់ មកប្រើដៃជើងរាងកាយរបស់អ្នក បបោសអង្អែលទៅលើខ្លួនគេ ដើម្បី ប្រាប់ពីអ្វីដែលមាននៅក្នុងចិត្ដ របស់អ្នក នោះអ្នកនឹងឃើញថា អារម្មណ៍ស្នេហារបស់អ្នកមាន សន្ទុះក្លៀវក្លា ទោះបីមិនបាននិយាយ អ្វីមួយម៉ាត់ក៏ដោយចុះ ៕

វិធីបង្កើន ថាមពលសិច ឱ្យ​កាន់​តែ​ក្លៀវ​ក្លា

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • វិធីបង្កើន ថាមពលសិច ឱ្យ​កាន់​តែ​ក្លៀវ​ក្លា已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:សុខភាព
Tags: