Bayern Munich បំបាក់​ Arsenal ឡើង​ស្ពឹក​មុខ​តែ​ម្ដង​

កាល​ពី​យប់​មិញ​ក្លឹប​ជើង​ខ្លាំង​អាល្លឺម៉ង់​ Bayern Munich បាន​បំបាក់​ក្លឹប​កាំ​ភ្លើង​ Arsenal ឡើង​ស្ពឹក​មុខ​ដោយ​លទ្ធផល​៥​ទល់​នឹង​១​ ។

ដោយ​គ្រាប់​បាល់​ទាំង​៥ ​របស់​ Bayern Munich គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Robert Lewandowski នៅ​នាទី​១០​ ស៊ុត​ដោយ​កីឡាករ​ David Alaba នៅ​នាទី​៤៤​ ដោយ​ Arjen Robben នៅ​នាទី​ទី៥៥​ នឹង​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ដោយ​ Thomas Muller នៅ​នាទី​ទី​( ២៩និង៨៩ ) ។ តែ​យ៉ាង​កីឡាករ​ Olivier Giroud ក៏​អាច​រក​បាន​មួយ​គ្រាប់​ឲ្យ​ Arsenal នៅ​នាទី​៦៩​ ។

ជ័យជំនះ​គឺ​ដូចជា​ការ​សង​សឹក​យ៉ាង​ចាស់​ដៃ​របស់​ក្លឹប​ Bayern Munich ទៅ​ក្លឹប​ Arsenal អញ្ចឹង​ ។ ខណៈ​កាល​ពី​ជើង​មុន​ Bayern Munich បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ក្រុម​ Arsenal ។

អត្ថបទ ៖ វិចទ័រ


  • Bayern Munich បំបាក់​ Arsenal ឡើង​ស្ពឹក​មុខ​តែ​ម្ដង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: