ក្រុម​អាជីវករ​រិះគន់​ប្រធាន​ផ្សារ​ដងទង់ ​បង្កើត​ភាព​រញ៉េរញ៉ៃ​នៅ​ខាង​មុខ​ផ្សារ ​បង្ហាញ​ភ្នែក​ភ្ញៀវ​ទេសចរ

ក្រុម​អាជីវករ​រិះគន់​ប្រធាន​ផ្សារ​ដងទង់ ​បង្កើត​ភាព​រញ៉េរញ៉ៃ​នៅ​ខាង​មុខ​ផ្សារ ​បង្ហាញ​ភ្នែក​ភ្ញៀវ​ទេសចរ

កោះកុង ​៖ ​ការលក់ដូរ​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ខាង​មុខ​ផ្សារ​ដងទង់ ត្រូវ​បង្ហាញ​យ៉ាងច្បាស់​ចំពោះ​ភ្នែក​ភ្ញៀវ​ទេសចរ​ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ដែល​ប្រការ​នេះ ត្រូវ​បាន​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​ថា ជាការ​បើកដៃ​របស់​ប្រធាន​ផ្សារ​ដើម្បី​យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

បើតាម​ក្រុមអាជីវករ​ដែល​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខាងក្នុង​ផ្សារ​ស្ទើរតែ​គ្មាន​មនុស្ស​ចូល​មក​ទេ ព្រោះតែ​មានការ​បើកដៃ​ពី​សំណាក់​ប្រធាន​ផ្សារ​ឲ្យ​មានការ​លក់ដូរ​នៅ​ច្រក​ផ្សារ​ផ្នែក​ខាងលិច​បង្ក​ជា​ភាព​រញ៉េរញ៉ៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ចូល​ក្នុង​ផ្សារ​ពិបាក​ក្នុងការ​ធ្វើដំណើរ ព្រោះតែ​អ្នក​លក់ដូរ​ខាងមុខ​ផ្សារ​ដាក់​កញ្ច្រែង ឬ​គ្រែ​លក់ដូរ​ពេញ​ផ្លូវ​។​

ចំពោះ​ករណីនេះ ក្រុម​អាជីវករ​ធ្លាប់​បានស្នើ​អន្តរាគមន៍​ពី​ប្រធាន​ផ្សារ លោក ម៉ក់ ណុ​ច ជាច្រើនលើក​ច្រើនសា​ហើយ តែ​លោក​ប្រធាន​ផ្សារ​ហាក់​មិន​អើពើ​ទាល់តែសោះ ដែល​គាត់​គ្រាន់តែ​ថា កំពុង​រៀបចំ​សណ្តាប់ធ្នាប់​បណ្តើរៗ​។​

តែបើ​តាម​ក្រុមអាជីវករ​ថា ប្រធាន​ផ្សារ​មិនអាច​រៀបចំ​បានទេ ព្រោះតែ​គាត់​បាន​ផលប្រយោជន៍​ពី​ការលក់ដូរ​រញ៉េរញ៉ៃ​នោះ ដោយ​ក្នុង​មួយកន្លែង​ត្រូវ​បង់​ឲ្យ​គាត់​ក្នុង​មួយថ្ងៃ​ពី​៥​ពាន់ ទៅ​១​ម៉ឺន​រៀល​។​

ចំពោះ​ការចោទប្រកាន់​នេះ យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់​បានទេ​នៅថ្ងៃនេះ ដោយ​ទូរស័ព្ទ​របស់លោក​បិទ​ការហៅ​ចូល៕