អនុ​សាខា​កាកបាទក្រហម​ស្រុក​ភ្នំស្រុក​កៀរគរ​ថវិកា​​សម្រាប់​ផ្ដល់​ជូន​ទុរគត​ជន​ និង​ជនរងគ្រោះ​ធម្មជាតិ​ផ្សេងៗ​បាន​១៥​លាន​រៀល

អនុ​សាខា​កាកបាទក្រហម​ស្រុក​ភ្នំស្រុក​កៀរគរ​ថវិកា​​សម្រាប់​ផ្ដល់​ជូន​ទុរគត​ជន​ និង​ជនរងគ្រោះ​ធម្មជាតិ​ផ្សេងៗ​បាន​១៥​លាន​រៀល



បន្ទាយមានជ័យ​ ៖ ក្នុង​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​លើ​ទី​១៥៣ ក្រោម​ប្រធានបទ​កាកបាទក្រហម​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ដែល​ប្រព្រឹត្តទៅ​នៅ​អនុ​សាខា​កាកបាទក្រហម​ស្រុក​ភ្នំស្រុក នា​​ថ្ងៃ​ទី​១៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​សប្បុរសជន​ជា​សមាជិក​ក្នុងស្រុក​បានផ្ដល់​ថវិកា​ចូលរួមបាន​ចំនួន​១៥​លាន​រៀល ដើម្បី​ទុក​ផ្ដល់​ជូន​ទុរគត​ជន ចាស់ជរា ពិការ​ និង​ជន រងគ្រោះ​ធម្មជាតិ​ផ្សេងៗ។

លោក សេង គី អភិបាលស្រុក​ភ្នំស្រុក បាន​លើកឡើង​ថា​ កន្លងមក​ស្រុក​នេះ​ទទួលរង​គ្រោះធម្មជាតិ ដូចជា រាំងស្ងួត ខ្យល់ព្យុះ​កន្ត្រាក់ រលំ​ប៉ើង​ដំបូលផ្ទះ​សម្បែង ដែល​ត្រូវ​ក្រុមការងារ អនុសាខា​កាកបាទក្រហម​ស្រុក ខេត្ត​ចុះ​ផ្ទាល់​ដើម្បី​ជួយសង្គ្រោះ ទាន់ពេលវេលា។ ចលនា​កៀរគរ​រក​មូលនិធិ ពី​គ្រប់​មជ្ឈដ្ឋាន​នេះ​ ទោះ​តិច ​ឬ​ច្រើន​ក្ដី គឺ​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ឲ្យ​កាន់តែ​បាន​ច្រើនជាង​មុន។

លោក​លី សារី បន្តថា​: ស្រុក​ភ្នំស្រុក​ក៏​ដូច ស្រុក​ក្រុង​មួយ​ចំនួន ក្នុង​ខេត្ត​បន្ទាយមានជ័យ បានទទួល​រងគ្រោះ​ធម្មជាតិ រាំងស្ងួត ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ខ្យល់ព្យុះ​កន្ត្រាក់ ស្រប​ពេល​ពិភពលោក​ទទួលរង​គ្រោះ ដោយ​រលក​កម្ដៅ​ឡើង​ខ្លាំង។ ដូចនេះ​ក្រុមការងារ​ត្រៀម​លក្ខណៈ​ជាស្រេច ក្នុងការ​បង្ការ​និង​សង្គ្រោះ​បាន​ទាន់​ពេល​វេលា ខណៈ​គ្រោះធម្មជាតិ​កើតឡើង​ជាយថាហេតុ៕