ក្មេង​ស្រី​ម្នាក់​ច្រៀង​បទ​ To believe ពីរោះ​មិន​ធម្មតា​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​

វីដេអូ​ចម្រៀង​​មួយ​បទ​ដែល​មាន​​ចំណង​ជើង​ថា To believe របស់​ក្មេង​ស្រី​ Jackie Evancho ដែល​ជា​អតីត​បេក្ខភាព​កម្មវិធី​ America’s Got រដូវ​កាល​ទី ៥ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ នឹង​ពេញ​ចិត្ត​ទៅ​លើ​សំឡេង​របស់​នាង​យ៉ាង​ខ្លាំង។

នៅ​លើ​ Youtube បទ​ចម្រៀង​មួយ​នេះ​មាន​ការ​ចូល​ទស្សនា​ប្រមាណ​ជាង ៧ លាន​ដង ជាមួយ​នឹង​ការ​​បញ្ចេញ​មតិ​សរសើរ​​ជា​ច្រើន​នាក់​ផង​ដែរ។ ​អ្នក​ខ្លះ​បាន​សរសើរ​ថា​ “សំឡេង​របស់​នាង​ពីរោះ​ខ្លាំង​ណាស់​បើ​សិន​ជា​មិន​បាន​ឃើញ​រូប​ទេ ​ខ្ញុំ​នឹង​គិត​ថា​អ្នក​ដែល​ច្រៀង​ចម្រៀង​នេះ​គឺ​ជា​មនុស្ស​ធំ” ឯ​អ្នក​ខ្លះ​ក៏​បាន​បញ្ចេញ​មតិ​​ផង​ដែរ​ថា “សំឡេង​របស់​នាង​ពីរោះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ដាប់​ស្ទើរ​តែ​ព្រឺ​សម្បុរ ល្អ​ណាស់​ក្មេង​ស្រី​តូច​ដ៏​អស្ចារ្យ”។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ Jackie Evancho បាន​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​ជាមួយ​នឹង​អាយុ​ត្រឹម​តែ ៩ ឆ្នាំ​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ចូល​រួម​ប្រលង​នៅ​ក្នុង​កម្មវិធី America’s Got រដូវ​កាល​ទី ៥ ដោយ​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ ២។ មក​ដល់​សព្វ​ថ្ងៃ​នាង​មាន​អាយុ ១៥ ឆ្នាំ​ហើយ ដោយ​បាន​ចេញ​លក់​នូវ​បទ​ចម្រៀង​ជា​ច្រើន​ Album ប៉ុន្តែ​បទ​របស់​នាង​ភាគ​ច្រើន​ជា​ប្រភេទ​បទ​បុរាណ (classical crossove)៕​​

អត្ថបទដោយ ៖ សេម
ឯកសារយោង ៖ Wikipedia ប្រភព​វីដេអូ ៖ Youtube


  • ក្មេង​ស្រី​ម្នាក់​ច្រៀង​បទ​ To believe ពីរោះ​មិន​ធម្មតា​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កីឡា
Tags: