​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ

កម្មវិធី​ប្រកួត​ប្រជែង​​​ស្នាដៃ​ ច្នៃ​ប្រឌិត​ កម្រិត​អន្តរជាតិ​ថ្មី​មួយ​ បាន​មកដល់​កម្ពុជា ដែល​ជា​គំនិត​ផ្ទាល់​ របស់​សហគ្រិន​វ័យក្មេង ជនជាតិ​ខ្មែរ កញ្ញា សូ​ កេសរា។ វា​ជា​មោទនភាព​ដ៏​ត្រចះ​ត្រចង់​ដែល​ កូនខ្មែរ រស់នៅ​សហរដ្ឋ​អាមេរិក​រូប​នេះ មាន​គោលបំណង​​ ចង់​ផ្ដល់​ឱកាស​សម្រាប់​ ពលរដ្ឋ​ខ្មែរ ដែល​មាន គំនិត និង​ឧបនិស្ស័យ​ក្នុង​ការ​​បង្កើត​ស្នាដៃ​​ថ្មី បង្ហាញ​នូវ​អ្វី​ដែល​ជា​ទេពកោសល្យ​របស់​ពួកគេ ទៅ​កាន់​ពិភពលោក។ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​​ របស់​កញ្ញា កេសរា កម្មវិធី​ប្រកួត​ស្នាដៃ​ឌីហ្សាញ​នេះ​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​លើ​គេហទំព័រ ដែល​ត្រូវ​បាន​​ប្រសិទ្ធិនាម​ថា ASTIGN© (www.astign.com) ។

​​​​​​ប្រវត្តិ​ជីវិត​ឯកជន
កញ្ញា សូ កេសរា​ សព្វថ្ងៃ​មាន​អាយុ​ ២៣ឆ្នាំ រស់​នៅ​រដ្ឋ South Carolina សហរដ្ឋអាមេរិក។ ឪពុក​របស់​កញ្ញា​ឈ្មោះ សូ ថាវី (So Thavy )ធ្លាប់​មាន​មុខ​របរ​ជា​​វេជ្ជបណ្ឌិត កាលពី​ពេល​រស់​នៅ​ម្ដុំ​ទួលទំពូង ក្រុងភ្នំពេញ​ ឯ​អ្នកម្ដាយ ឈ្មោះ ប៊ុន យុទ្ធ (Bun Youth) ធ្លាប់​ជា​អាជីវករ​ហើយ​សព្វ​ថ្ងៃ​គឺ​ជា​អ្នក​ជំនួញ​ម្នាក់​នៅ​រដ្ឋ​ South Carolina ​​ ហើយ​កញ្ញា​មាន​ប្អូនស្រី​ម្នាក់​ទៀត​ឈ្មោះ សូ មេលីសា (So Melissa )។

​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ

​កេសរា បាន​ចំណាយ​ពេល​រស់នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល ១៧​ឆ្នាំ​មក​ហើយ ដោយ​នាង​បាន​ចាក​ចេញ​ពី​កម្ពុជា​តាំង​ពី​ពេល​អាយុ​​បាន​ ៦​ឆ្នាំ​មក​ម៉្លេះ​ គឺ​នៅ​ឆ្នាំ​ ១៩៩៨។ ដោយហេតុថា ជីដូនជីតា​របស់​កញ្ញា បាន​ភៀស​ខ្លួន​​ចាកចេញ​ពី​ប្រទេស​កម្ពុជា​​នា​ពេល​សម័យ​សង្គ្រាម ទៅ​រស់​នៅ​សហរដ្ឋអាមេរិក ទើប​ក្រុម​គ្រួសារ​របស់​កញ្ញា​ត្រូវ​បាន​ទំនុក​បម្រុង​ឲ្យ​ទៅ​រស់​នៅ​ជួប​ជុំ​ វង្សត្រកូល​ ទាំងអស់​គ្នា​នៅ​ទីនោះ​ដែរ។

​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ

​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ

 

​​​មូលហេតុ​បង្កើត​ក្រុមហ៊ុន ASTIGN

​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិជួប​ជាមួយ​ “ខេមបូមេក” អ្នក​ជំនួញ​វ័យ​ក្មេង​ សូ កេសរា បាន​ប្រាប់​ថា មូលហេតុ​នៃ​ការ​បង្កើត​ ក្រុមហ៊ុន​ឌីហ្សាញ​នេះ ដោយសារ​នាង​សង្កេត​ឃើញ​​ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ភាព​វៃ​ឆ្លាត​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ តែ​ចំពោះ​មនុស្ស​មួយ​ភាគ​ធំ ​គ្រប់យ៉ាង​ដែល​ពួក​គេ​មាន​ហាក់​ត្រូវ​គ្រប​សង្កត់ ក្នុង​កម្រិត​មួយ​ ដែល​បណ្ដាល​ឲ្យ​ពួកគេ​មិន​អាច​អភិវឌ្ឍ សមត្ថភាព​​របស់​ពួកគេ​បន្ថែម​ទៀត​បាន។ ដោយ​ហេតុ​នេះ​ហើយ កញ្ញា សូ កេសរា មាន​បំណង​ចង់​ធ្វើការ​ផ្ដោត​សំខាន់​លើ​បុគ្គល​​ដែល​​មាន​ គំនិត​ច្នៃ​ប្រឌិត​ថ្មី ហើយ​ផ្ដល់​ឱកាស​ដល់​​ពួកគេ ដើម្បី​ជា​មាគ៌ា​ជីវិត​ថ្មី សម្រាប់​អ្នក​មាន​ទេពកោសល្យ​។

មួយ​ចំណុច​ទៀត គឺ​ដោយសារ​កញ្ញា យល់ថា ប្រជាជន​ខ្មែរ ពិសេស​យុវវ័យ​ជំនាន់​ថ្មី​នេះ មាន​ចំណេះ​ដឹង​ច្រើន​ផ្នែក​បច្ចេកវិទ្យា ដែល​អាច​ជា​ទុន​សម្រាប់​​បង្កើន​សមត្ថភាព​ផ្ទាល់​ខ្លួន​បាន​ តែ​ក្នុង​​សង្គម​ មាន​មនុស្ស​​ភាគច្រើន ចូលចិត្ត​ធ្វើ​អ្វី​ចម្លង​គ្នា គ្មាន​គំនិត​បង្កើត​ថ្មី​ឡើយ។ កញ្ញា ចង់​ជំរុញ​ លើកទឹកចិត្ត​ឲ្យ​មនុស្ស​​​គ្រប់រូប​ ព្យាយាម​បណ្ដុះ​​គំនិត​ថ្មី មាន​តម្លៃ​ដោយឡែក ហើយ​ល្អ​ប្រសើរ ។

ការ​ផ្ដល់​ឱកាស​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​លើ​ឆាក​អន្តរជាតិ
កម្មវិធី​ប្រកួត​ស្នាដៃ​ច្នៃ​ប្រឌិត​លើ​គេហទំព័រ​ នេះ​ មាន​លក្ខណៈ​ជា​សកល ដោយមាន​ការ​ចូលរួម​​ពី​បណ្ដា​ប្រទេស​នានា​ជាច្រើន។ ប្រៀប​ដូចជា​ទី​ណាត់​ជួប​រវាង អ្នក​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី និង​អ្នក​ជំនួញ​ដែល​កំពុង​ស្វែង​រក​មនុស្ស​មាន​ទេពកោសល្យ។ ​នេះ​​ជា​ឱកាស​ផ្ទាល់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សមត្ថភាព​បង្កើត​ថ្មី អាច​ធ្វើឲ្យ​ស្នាដៃ​របស់​ខ្លួន លេចចេញ​ជារូបរាង ដើម្បី​ធ្វើ​ជា​មុខ​ជំនួញ​បាន។​​​​​​

​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ ​​​​​​​​​​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ
លក្ខខ័ណ្ឌ​ក្នុង​ការ​ចូលរួម​ប្រកួត

  • កម្មវិធី​ស្វាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ ទាំង​ពីរ​ភេទ គ្រប់​វ័យ​​ ព្រមទាំង​ សាលារៀន អង្គភាព ក្រុមហ៊ុន​នានា ឲ្យ​ចូលរួម។ ប្រការ​សំខាន់​គឺ​ត្រូវ​មាន​គំនិត​ច្នៃប្រឌិត​ថ្មី ប្រកបដោយ​ភាព​លេចធ្លោ ទាក់ទាញ
  • ស្នាដៃ​​​ថ្មី​ សម្រាប់​យក​មក​ចូល​រួម ត្រូវ​បាន​បែង​ចែក​ជា​ ៨ ជំពូក ដូចជា “Gifts & Toys, Eco, Technology, Apps, Graphics, Concept, Home, and Lifestyle”
  • រាល់​ស្នាដៃ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកួត ត្រូវ​បង្ហោះ​លើ​គេហទំព័រ​  ដើម្បី​​ឲ្យ​អ្នក​គាំទ្រ​បោះឆ្នោត
  • ការ​ចូលរួម​ប្រកួត​​ស្នាដៃ​នេះ ឥតគិត​ថ្លៃ​ ចំពោះ​សិស្ស​និស្សិត។ រីឯ​ចំពោះ​ ក្រុមហ៊ុន អង្គភាព​ នានា ​តម្រូវ​ឲ្យ​បង់​កម្រៃ​ ស​ម្រាប់​ការ​ចូលរួម​ដាក់​បង្ហាញ​ផលិតផល​ ស្នាដៃ​របស់​ខ្លួន
  • កម្មវិធី​នេះ ចាប់ផ្ដើម ​ទទួល​ការ​ដាក់​បង្ហាញ ស្នាដៃ​ ពី​ខែ​មករា ឆ្នាំ​២០១៦​ រហូត​ដល់​ ខែ​មីនា ឆ្នាំ​២០១៦
  • វេសាយ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ខែ​ មករា ចំណែក​​ឯ​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ចាប់​ពី ខែ មិនា រហូត​ដល់​ខែមិថុនា ឆ្នាំ ២០១៦
  • អ្នក​គ្រប់​គ្នា​​អាច​​ធ្វើ​ការ​ចូល​រួម​ផ្តល់​គំនិត យោបល់​ ដោយ​ឥគ​គិត​ថ្លៃ

​​​អត្ថប្រយោជន៍ និង​ រង្វាន់​ ពី​ការ​ប្រកួត

  • អ្នក​ចូលរួម អាច​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន លើ​គេហទំព័រ  ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ​បាន​ដោយ​ផ្ទាល់។ ប្រសិន​បើ​ អ្នក​វិនិយោគ​ពេញ​ចិត្ត​លើ​ស្នាដៃ ច្នៃប្រឌិត​ណាមួយ នោះ​ម្ចាស់​ស្នាដៃ នឹង​ទទួល​បាន​​ទឹកប្រាក់​សម្រាប់​ ចាប់​ផ្ដើម​មុខ​ជំនួញ​លើ​ស្នាដៃ​នោះ។
  • ចំពោះ ស្នាដៃ​ដែល​ ទទួល​បាន​ការ​គាំទ្រ​ (Vote) ច្រើន​បំផុត នៅ​លើ​គេហទំព័រ  នឹង​ទទួល​បាន​ប្រាក់​រង្វាន់ រហូត​ទៅ​ដល់ $6,000 ។

អត្ថបទ ៖ NEA


  • ​​អនិកជន​ខ្មែរ​​វ័យ​ក្មេង និង ជា​ស្ថាបនិក​ក្រុមហ៊ុន Astign ​ផ្ដល់​ឱកាស​​ឲ្យ​កូន​ខ្មែរ​បង្ហាញ​ស្នាដៃ​ក្នុង​ឆាក​អន្តជាតិ已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កំសាន្ត
Tags: