Liverpool កំពុង​ចាប់​អារម្មណ៍​អ្នក​ចាំ​ទី​មួយ​រូប​របស់​ Barcelona

ដោយ​សារ​តែ​អ្នក​ចាំ​ទី​២​រូប​របស់​ក្លឹប​ Liverpool គឺ​ Simon Mignolet និង​ Adam Bogdan សុទ្ធ​តែ​ធ្វើ​មិន​បាន​ល្អ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​មាន​គម្រោង​នាំ​ចូល​អ្នក​ចាំ​ទី​ថ្មី​មួយ​រូប​ពេល​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នៅ​ខែ​មករា​នេះ​ ។

ខណៈ​យោង​តាម​សារព័ត៌មាន​ Marca បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Liverpool កំពុង​តែ​ចាប់​អារម្មណ៍​លើ​អ្នកចាំ​ទី​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​ដែល​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី​២​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Marc-Andre ter Stegen ។

កីឡាករ​ ter Stegen បាន​ផ្លាស់​ពី​ក្លឹប​ Borussia Monchengladbach មក​ចូល​រួម​ជា​មួយ​ក្លឹប​ Barcelona កាល​ពី​ឆ្នាំ​២០១៤​ក្នុង​តម្លៃ​១២​លាន​ផោន​ ។ តែ​យ៉ាង​ណា​តាំង​ពី​ផ្លាស់​មក​ Barcelona គេ​មិន​សូវ​បាន​ចូល​ជា​ជម្រើស​ជាប់​លាប់​នោះ​ទេ​ ដោយ​នៅ​រដូវ​កាល​នេះ​គេ​ទើប​តែ​បង្ហាញ​ខ្លួន​បាន៤​​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​ La Liga ដែល​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​គេ​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ទេ​ ហើយ​មាន​បំណង​ចាក​ចេញ​ទៀត​ផង​ ។ ដូចនេះ​អាច​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្លឹប​ Liverpool ក្នុង​ការ​នាំ​យក​អ្នក​ចាំទី​រូប​នេះ​ទៅ​រួម​ក្រុម ។

តោះ​ទស្សនា​វីដេអូ​នៃ​ការ​សង្រ្គោះ​បាល់​របស់​អ្នក​ចាំទី​រូប​នេះ​តិច​មើល​យ៉ាង​ម៉េច​ដែរ ៖

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ


  • Liverpool កំពុង​ចាប់​អារម្មណ៍​អ្នក​ចាំ​ទី​មួយ​រូប​របស់​ Barcelona已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:បច្ចេកវិទ្យា
Tags: