តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

នៅកម្ពុជាបើនិយាយពីភាពយន្តចិនបែបកំប្លែងនរណាក៏នឹកទៅដល់តារាសម្ដែង Stephen Chow ដែលគ្រប់គ្នាហៅថា ទិនហ្វី ដែរ។

លោក Stephen Chow ធ្លាប់បានសម្ដែងនូវភាពយន្តជាច្រើន ហើយភាពយន្តដែលគាត់សម្ដែង ភាគច្រើនគឺមានលក្ខណៈបែបកំប្លែង ដែលធ្វើឲ្យអ្នកទស្សនាសើចសប្បាយរីករាយ។ លោកអ្នកប្រាកដជាធ្លាប់បានទស្សនាភាពយន្តរបស់គាត់ជាច្រើនរួចមកហើយ ចុះមានដឹងទេថា តារាសម្ដែងស្រីណាខ្លះធ្លាប់បានសម្ដែងរួមគ្នាជាមួយនឹងគាត់ ?

ខាងក្រោមនេះគឺជាឈ្មោះតារាសម្ដែងស្រីដែលធ្លាប់បានសម្ដែងរួមគ្នាជាមួយនឹង ទិនហ្វី ៖

1Sharla Cheung

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

Sharla Cheung គឺជាតារាសម្ដែងជើងចាស់ម្នាក់ដែលបានសម្ដែងជាតួឯកជាមួយ ទិនហ្វី ដំបូងបំផុត ហើយក៏ជាតារាសម្ដែងដែលបានសម្ដែងជាមួយទិនហ្វីច្រើនរឿងបំផុតផងដែរ ដូចជារឿង ស្ដេចល្បែងទិនហ្វី (God of Gambling II) រឿងបក្សនាគទេព (Royal Tramp) និង រឿង ស្ដេចសុំទានទិនហ្វី ( King of Beggars) ជាដើម។

2Nina Li

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

លោកស្រី Nina Li ក៏ធ្លាប់ចូលរួមសម្ដែងជាមួយទិនហ្វីបានមួយរឿងផងដែរ។ រឿងដែលគាត់បានចូលរួមសម្ដែងមានចំណងជើងថា Dragon Fight ហើយភាពយន្តមួយនេះក៏ត្រូវបានចូលរួមសម្ដែងដោយស្វាមីរបស់លោកស្រី គឺលោក Jet Li ឬ លីលានជា ផងដែរ។ លោកស្រី និងលោក Jet Li (លីលានជា) បានរៀបការកាលពីឆ្នាំ ១៩៩៩ មកម្ល៉េះ។

3Vivian Chow

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

មិនខុសពីលោកស្រី Nina Li ប៉ុន្មាន លោកស្រី Vivian Chow គឺជាតារាសម្ដែងដែលបានសម្ដែងជាមួយទិនហ្វីបានមួយរឿង ដែលរឿងនោះមានចំណងជើងថា ប៉ូលិសសម្ងាត់ទិនហ្វី ឬ The Unmatchable Match។

4Sandra Ng

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

បើអ្នកគឺជាអ្នកចូលចិត្តទស្សនាភាពយន្តចិន ជាពិសេសភាពយន្តបែបកំប្លែង លោកអ្នកប្រាកដជាស្គាល់គាត់ជាក់ជាមិនខាន ហើយលោកស្រីក៏ធ្លាប់ចូលរួមសម្ដែងជាមួយនឹង ទិនហ្វី ច្រើនរឿងផងដែរ។ រឿងដែលលោកស្រីសម្ដែងជាមួយទិនហ្វីដំបូងបំផុតមានចំណងជើងថា Thunder Cops II ។

5Sibelle Hu

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

លោកស្រីក៏ជាតារាសម្ដែងជើងចាសដ៏ល្បីមួយរូប ហើយលោកស្រីក៏តារាសម្ដែងមួយរូបដែលធ្លាប់បានសម្ដែងខ្សែភាពយន្តជាមួយទិនហ្វីផងដែរ។ ខ្សែភាពយន្តដែលលោកស្រីបានសម្ដែងរួមគ្នាជាមួយស្ដេចកំប្លែងរូបនេះមានចំណងជើងថា ដល់ក៏ហើយទិនហ្វី ឬ Sleazy Dizzy។

6Vivian Chan

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

លោកស្រីធ្លាប់បានចូលរួមសម្ដែងនូវខ្សែភាពយន្តចំនួន3 ជាមួយ ទិនហ្វី ផងដែរ ដែលមានដូចជា រឿង បក្សនាគទេព (Royal Tramp) វគ្គ ១ , បក្សនាគទេព វគ្គ ២ និងរឿង ប៉ូលីសទិនហ្វីប៉ះស្ដេចខ្មោច (Look Out, Officer !)។

7Ann Bridgewater

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

លោកស្រីក៏ស្ថិតនៅក្នុងបញ្ជីតារាស្រីដែលធ្លាប់បានសម្ដែងរួមគ្នាជាមួយនឹងស្ដេចកំប្លែងទិនហ្វីដែរ ហើយរឿងតែមួយគត់ដែលលោកស្រីបានសម្ដែងជាមួយគាត់គឺ រឿង ទិនហ្វីវីរបុរសខ្ញុំ (My Hero)។

8Teresa Mo

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

ខ្សែភាពយន្តដំបូងដែលលោកស្រីបានសម្ដែងរួមគ្នាជាមួយ ទិនហ្វី មានចំណងជើងថា អ្នកលេងអុកឡុកពិភពគុន (Legend of the Dragon) ក្រោយមកលោកស្រីក៏បានចូលរួមសម្ដែងរឿងចំនួន ២ ទៀតគឺ រឿង Magnificent Scoundrels និង រឿង All’s Well, Ends Well ។

9Monica Chan

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

ក្នុងចំណោមខ្សែភាពយន្តទាំងអស់របស់ទិនហ្វី លោកស្រី បានចូលរួមសម្ដែងត្រឹមតែមួយរឿងប៉ុណ្ណោះ ដែលរឿងនោះមានចំណងជើងថា ស្តេចល្បែង វគ្គ 2។

10Kingdom Yuen

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

បើអ្នកដែលធ្លាប់ទស្សនារឿងរបស់ទិនហ្វី ដែលមានដូចជារឿង និស្សិតផ្តាច់សង្ខារ និងរឿង ជីកុងទិនហ្វី ( The Mad Monk) ជាដើម ប្រាកដជាធ្លាប់បានឃើញលោកស្រីជាក់ជាមិនខាន ដែលភាគច្រើនគាត់សម្ដែងជាមនុស្សដែលមានវ័យកណ្ដាល ឬជាមេបនជាដើម។

11Gong Li

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

បើនិយាយដល់រឿង និស្សិតផ្តាច់សង្ខារ (Flirting Scholar) អ្នកប្រាកដជាស្គាល់ ឆៀវទា ដែលជាតួឯកស្រីនៅក្នុងរឿងនេះមិនខាន។ តួ អ្នកនាង ឆៀវទា ត្រូវបានសម្ដែងដោយលោកស្រី Gong Li។ ក្រៅពីនេះលោកស្រីក៏បានសម្ដែងនូវភាពយន្តមួយទៀតជាមួយទិនហ្វីផងដែរ ដែលមានចំណងជើងថា ស្តេចល្បែង វគ្គ ៣ ( God of Gamblers III)។

12Chingmy Yau

តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?

អ្នកស្រីក៏ស្ថិតនៅក្នុងបញ្ជីតារាស្រីដែលបានសម្ដែងជាមួយនឹង ទិនហ្វី ផងដែរ។ ក្នុងចំណោមរឿងដែលគាត់បានសម្ដែង រឿងក៏មានរឿង បក្សនាគទេពផងដែរ។ នៅក្នុងរឿងនេះលោកស្រីបានដើរតួជាអនុជត្រីរបស់ស្ដេច។

ចំពោះតារាសម្ដែងស្រីដទៃទៀត ខេមបូមេក នឹងធ្វើការចុះផ្សាយនៅអត្ថបទក្រោយ៕

ប្រែសម្រួល ៖ ជលស័យ

  • តារា​ស្រី​រូប​ណា​ខ្លះ​​ដែល​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ជាមួយ​ ទិនហ្វី (Stephen Chow)?已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:ចំនេះដឹង
Tags: