អ្នក​ត្រូវតែ​សាក​ភេសជ្ជៈ​នេះ​! វា​ជួយ​ប្រឆាំង​រលាក​សន្លាក់ ជួយ​បាត់​អារម្មណ៍​មួរ​ម៉ៅ និង​ជួយ​ឱ្យ​យប់​ឡើង​គេង​ស្រួល​!

    ​ម្នាស់​គឺជា​ឱសថ​ព្យាបាល​បែប​ធម្មជាតិ​សម្រាប់​គ្រួសារ​ទូទៅ​ពិសា ព្រោះ​វា​ផ្ទុក​នូវ​សារជាតិ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន​។ ផ្លែឈើ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​សារជាតិ Bromelain និង​វីតាមីន C ជា​សារជាតិ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​ដំណើរការ​ព្យាបាល​ក្នុង​រាងកាយ​។ 

​    ​ទឹក​ម្នាស់​ស្រស់​គឺជា​ប្រភព​នៃ​សារជាតិ Bromelain ជា​សារជាតិ​ដែល​ជួយ​បំបាត់​ឈឺសន្លាក់ បន្ថយ​ការ​រលាក ឃាត់​ដុំ​សាច់​កុំឱ្យ​លូតលាស់ ជួយ​ឱ្យ​ចិត្តស្ងប់ ជួយ​ឱ្យ​គេង​លក់​ស្រួល​ពេលយប់ និង​ជួយ​ផ្សះ​មុខរបួស​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​វះកាត់​។ ដោយសារតែ​វីតាមីន C ផ្លែឈើ​ដ៏​អស្ចារ្យ​នេះ​ក៏​ជា​អាវុធ​ដ៏​មហិមា​សម្រាប់​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ក​ជា​ជំងឺមហារីក​ផងដែរ​។ 

​    ​សូម​ពិសា​ភេសជ្ជៈ​នេះ​មួយ​កែវ មុន​ពិសា​អាហារ​ពេល​ល្ងាច ដើម្បី​បំបាត់​ភាព​មួរ​ម៉ៅ​ពី​កន្លែងធ្វើការ និង​ដើម្បី​ជួយ​ឱ្យ​គេង​ពេលយប់​បាន​ស្រួល​៕