ផ្ទះ​សង្គ្រោះ​បន្ទាន់​នា​ពេល​អនាគត​

នា​ពេល​បច្ចុប្បន្ន​ការ​សាង​សង​សំណង់​តូច​ធំ​មាន​ការ​រីក​ដុះ​ដាល​យ៉ាង​ខ្លាំង​សម្រាប់​បំពេញ​នូវ​តម្រូវ​ការ​ស្នាក់​អាស្រ័យ​របស់​មនុស្ស​។ដោយ​ការ​រីក​ចំរើន​នៃ​វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រចនា​ម៉ូត​មាន​គំនិត​បង្កើត​ផ្ទះ​មួយ​ប្រភេទ​ដែល​អាច​ស្នាក់​នៅ​បាន​និង​អាច​ជួយ​សង្គ្រោះ​មនុស្ស​ពី​គ្រោះ​ធម្មជាតិ​ដោយ​ទឹក​ជំនន់​បាន​។ហើយ​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​Duckweed survival house។

Duckweed survival houseជា​ផ្ទះ​មួយ​ប្រភេទ​ដែល​ជា​គំនិត​រចនា​ថ្មី​បាន​បង្កើត​ឡើង​ដោយ​លោក​  Zhou Ying ​និង​លោក​Niu Yuntao ។​ដោយ​ការ​រចនា​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ Red Dot​ ឆ្នាំ​ 2015 ដែល​វា​អាច​ក្លាយ​ជា​ជម្រក​គ្រា​អាសន្​ន​និង​មាន​សក្ដានុពល​ជួយ​សង្គ្រោះ​ជីវិត​រាប់​លាន​នាក់​ផង​ដែរ​នា​ពេល​អនាគត​។ហើយ​ការ​រចនា​នេះ​មាន​បំណង​ជួយ​សង្រ្គោះ​ដល់​ជីវិត​ក្នុង​ពេល​មាន​គ្រោះ​ធម្មជាតិ​ដូច​ជា​ទឹក​ជំនន់​និង​រលក​យក្ស​។ ដោយ​វា​មាន​លក្ខណៈ​ល្អ​សម្រាប់​ជួយ​អាយុ​ជីវិត​មនុស្ស​បាន​ដែល​វា​មាន​រុន​ស្រូប​ខ្យល់​នៅ​និង​កំពូល​។ហើយ​វា​មាន​ដុំ​យោង​នៅ​ខាង​ក្រោម​សម្រាប់​សម្រួល​នៃ​លំ​នឹង​របស់​ផ្ទះ​នោះ​។

ប្រភព ៖ អត្ថបទដោយ ៖ Samrach


  • ផ្ទះ​សង្គ្រោះ​បន្ទាន់​នា​ពេល​អនាគត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កំសាន្ត
Tags: