ពេល​កូន​មាន​ពងបែក​ក្នុង​មាត់ ត្រូវ​ដោះស្រាយ​យ៉ាងណា​?​

6 Videos


ពងបែកក្នុងមាត់ តែងតែធ្វើឲ្យកូនឈឺចាប់នឹងស្រែកយំ ប៉ុន្តែ វិធីបង្ការងាយៗ ដែលអាចការពារកូនតូចបស់អ្នកពីអាការនេះបាន ហើយសុខភាពទូទៅរបស់កូន ក៏បានប្រសើឡើងដែរ ។អាការពងបែកក្នុងមាត់របស់កុមារ តែងមានលក្ខណៈមិនខុសប្លែកគ្នាប៉ុន្មានទេ គឺពងសៗក្នុងមាត់ដូចគ្នា។ ប៉ុន្តែ អាចសង្កេតបានដោយអាការទូទៅរបស់កុមារ និងទីតាំងរបស់ពងបែកនោះ ។

បើអាការសុខភាពទូទៅរបស់កូនមានលក្ខណៈ ល្អប្រសើរ ហើយចំនួនពងបែកមានត្រឹមតែ ១គ្រាប់ ពុំមានក្ដៅខ្លួន នឹងអាចប្រសើរឡើងបានដោយមិនចាំបាច់ទៅរកគ្រូពេទ្យ ។ ប៉ុន្តែ បើមានដំបៅពងបែកច្រើនគ្រាប់ ហើយកូនមានអាការក្ដៅខ្លួនរួមជាមួយផង ឬមានអាការស្រពាប់ស្រពោន ញ៉ាំអាហារបានតិច គួរនាំកូនទៅជួបគ្រូពេទ្យ។

ចំពោះកូនង៉ែត ដំបៅពងបែកក្នុងមាត់ អាចបណ្ដាលមកពីមេរោគផ្សិត ។ គួរនាំកូនទៅឲ្យគ្រូពេទ្យពិនិត្យ ដើម្បីផ្ដល់ថ្នាំសម្លាប់មេរោគនេះ។ ត្រូវមានការប្រយ័ត្នចំពោះការឆ្លងមេរោគក្នុងក្រុមវីរុសអង់តេរ៉ូ (Entero Virus) និងមេរោគក្នុងក្រុមជំងឺរើម (Herpes Simplex)។ វិធីបង្ការល្អបំផុតគឺ ការរក្សាអនាម័យ ដូចជាៈ

-លាងដៃឲ្យស្អាត មុននឹងចូលទទួលទានអាហារទាំងកូន និងទាំងឪពុកម្ដាយ ព្រមទាំងអ្នកថែទាំក្មេង
-កុំប្រើកែវទឹក ឬបំពង់បឹតរួមគ្នា។
-ពេលទទួលទានអាហារ គួរប្រើស្លាបព្រាអនាម័យ (ស្លាបព្រាកណ្ដាល)។
-ចំពោះក្មេងតូច ប្រយ័ត្នរបស់លេងណាដែលកូនតែងតែដាក់ចូលមាត់ ត្រូវមានការលាងសម្អាតរបស់លេងនោះផង។
-បើកូនកើតជំងឺពងបែកនៅដៃ ជើង មាត់ ឬកើតរើម មិនគួរឲ្យកូនទៅលេងជាមួយកុមារដ៏ទៃ ទេព្រោះមេរោគងាយនឹងឆ្លងគ្នា។
-ចំពោះទារកដ្ឋានថែទាំកុមារ ឬសាលាមត្តេយ្យ គួរអនុញ្ញាតឲ្យកុមារណាដែលកើតជំងឺ ពងបែកដៃ ជើង មាត់ ឬជំងឺរើម បានសម្រាកពីការរៀនមួយរយៈ ដើម្បីកុំឲ្យរាតត្បាតឆ្លងមេរោគ ក្នុងទារកដ្ឋាន ឬសាលារៀន។

ឲ្យកូនញ៉ាំទឹកឲ្យបានច្រើនៈ  ភាគច្រើន ពេលកើតដំបៅពងបែកក្នុងមាត់កូន រមែងមិនអាចញ៉ាំទឹកច្រើន នឹងអាចជួយបង្ការបញ្ហាកង្វះជាតិទឹកក្នុងខ្លួន។ អាហារសមស្របៈ ពេលមានដំបៅពងបែកក្នុងមាត់ កូនតែងពិបាកលេបអាហារ ។ ដូច្នេះ អារហារដែលរៀបចំឲ្យកូនគួរតែអាហាររាវ ងាយស្រួលរំលាយ មានរសជាតិស្រាសលព្រោះថា អាហាររសជាតិប្រៃឬជូរ នឹងធ្វើឲ្យផ្សាមាត់ ឈឺពងបែកនោះ ហើយអាហារត្រជាក់កូនតូច ងាយស្រួលលេបជាងអាហារក្ដៅឧណ្ឌៗ៕