ប្រូ​ខូ​លី​ផ្តល់​ប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​

6 Videos


ប្រូខូលី គឺជាបន្លែម្យ៉ាងដែលពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរបស់មនុស្សយើង។ បន្លែប្រភេទនេះដែរ មិនពិបាកក្នុងការស្វែងរកជាវដូចបន្លែកម្រផ្សេងៗទៀតនោះទេ ។ វាមានដាក់លក់ នៅតាមបណ្ដាផ្សារនានា។ ប្រូខូលី មានផ្ទុកនូវសារធាតុល្អៗជាច្រើនសម្រាប់ជួយជ្រោមជ្រែងសរីរាង្គខាងក្នុង មានដូចជាជួយបង្កើន វីតាមីន D, A និង K ឲ្យប្រសើរឡើងវិញជាដើម។ យ៉ាងណាម៉ិញវាមិនមែនផ្ដល់អត្ថប្រយោជន៍ត្រឹមតែប៉ុណ្ណឹងទេ ដោយវានៅមានច្រើនជាងហ្នឹងទៀត ហើយដើម្បីឲ្យកាន់តែច្បាស់នោះសូមតាមដានទាំងអស់គ្នា

-ផ្ដល់នូវវីតាមីន C គុណនឹងពីរលើសផ្លែក្រូចមួយផ្លែ
-មានផ្ទុកនូសារធាតុ Selenium ដែលអាចការពារជំងឺមហារីក និងមេរោគបាន
-ប្រឆាំងនិងការពាររលាក
-ការពារការទល់លាមក
-រក្សាជាតិស្ករក្នុងឈាមឲ្យមានកម្រិតទាប
-រក្សាបរិមាណនៃជាតិអាស៊ីដតិច
-ស្រូបយកកាល់ស្យូម និងវីតាមីន K បានខ្ពស់
-ជម្រះឈាម
-កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់
-សម្បូរប៉ូតាស្យូម
-ជុសជុលការខូចស្បែក ពីកាំរស្មីយូវី
-កាត់បន្ថយការរលាកសន្លាក់ឆ្អឹង
-១០០កាល់ឡូរីនៃប្រូខូលី ផ្ទុកប្រូតេអ៊ីន១១.២ក្រាម
-សម្បូរជាតិសរសៃ Fiber, Carotene និង Folate ជាច្រើន ។

ដូចនេះ ប្រសិនបើអ្នកអាចគួរតែបន្ថែមវាឲ្យបានច្រើនតាមដែលអាច ទៅក្នុងរបបអាហាររបស់លោកអ្នកដើម្បីទទួលបាននូវសុខភាពល្អការពារពីមេរោគ និងចៀសឆ្ងាយពីជំងឺផ្សេងៗបាន ។ ចំណែកឯប្រិយមិត្ត ដែលមិនសូវចូលចិត្តទទួលទាន វានោះគួរតែរៀនតិចៗ ទៅព្រោះវាមិនមែនផ្ដល់គុណវិបត្តិ ដល់យើងឯណាផ្ទុយទៅវិញ គឺគុណសម្បត្តិយ៉ាងច្រើនទៅវិញទេ ៕