​ភេសជ្ជៈ​ល្អ ចំពោះ​តម្រងនោម ៣ ប្រភេទ ដែល​អ្នក​គួរ​សាកល្បង​

​ភេសជ្ជៈ​ល្អ ចំពោះ​តម្រងនោម ៣ ប្រភេទ ដែល​អ្នក​គួរ​សាកល្បង​

​តម្រង​នោម គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង​។ វា​ដើរតួនាទី​ច្រើន សម្រាប់​ច្រោះ​ឈាម និង​បង្កើតបាន​ជា​តម្រងនោម​។

​របប​អាហារ​ដែល​ល្អ ជាមួយនឹង​ការ​ញ៉ាំ​ទឹក​គ្រប់គ្រង ព្រមទាំង​ភេសជ្ជៈ​ដែល​ជួយ ដល់​តម្រងនោម​ទៀត​នោះ នឹង​ជួយ​ថែរក្សា​សុខភាព​តម្រងនោម​កាន់តែខ្លាំង​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​ភេសជ្ជៈ​ល្អៗ​ចំនួន ៣ ប្រភេទ​ដែល​ល្អ ចំពោះ​សុខភាព​តម្រងនោម ហើយ​អ្នក​ក៏​គួរតែ​សាកល្បង​ទទួលទាន​វា​ដែរ​។

ទឹក​ផ្លេឈើ និង​បន្លែ​
ទឹក​ផ្លែឈើ និង​បន្លែ គឺជា​ភេសជ្ជៈ​ដ៏​ល្អ​មួយ ដែល​អាច​លាង​សម្អាត​តម្រង​នោម បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ នេះ​ដោយសារ​តែ​វា សំបូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ជាតិ​រ៉ែ និង​វីតាមីន ដែល​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន និង​កាត់បន្ថយ ការធ្វើការងារ​ខ្លាំង​របស់​តម្រងនោម និង​ថ្លើម​ទៀត​។

ផ្លែ​ឈើ​មាន​ដូចជា ផ្លែ​ប៉ោម ផ្លែឈើ​ជូរៗ ផ្លែ​សារី និង​ផ្លែ​ប៉េស ហើយ​គួរតែ​ប្រើ​លាយ​គ្នា នឹង​បន្លែ​ដូចជា ត្រសក់ និង​ស្ពៃ​ស្ពីណា​ច​។​

ភេសជ្ជៈ​ធ្វើ​ដោយ​ខ្លួនឯង​
សម្រាប់​ភេសជ្ជៈ​លាង​សម្អាត​តម្រង​នោម អ្នក​អាច​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន ដោយ​ប្រើ​គ្រឿងផ្សំ​ដូចជា ទឹក​ធម្មតា ទឹក​ក្រូចឆ្មារ ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​។

ទឹក​ក្រូចឆ្មារ​
ការ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ជា​ទៀងទាត់ នឹង​ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ព្រោះ​ថា​វា​មាន​ជាតិ​អាស៊ីត​ខ្ពស់ ដែល​អាច​ជួយ​រំលាយ​គ្រួស និង​បង្កើន​កម្រិត ស៊ី​ត្រាត​ក្នុង​ទឹកនោម ដើម្បី​ប្រឆាំង​កា​រករ​កើត​គ្រួស​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។