ជឿ​ទេ​ថា គ្រាន់តែ​បំបៅ​ដោះកូន ក៏​អាច​ពន្យារកំណើត​បានដែ​រ​

ជឿ​ទេ​ថា គ្រាន់តែ​បំបៅ​ដោះកូន ក៏​អាច​ពន្យារកំណើត​បានដែ​រ​

​ការ​បំបៅ​ដោះកូន អាច​មាន​ប្រសិទ្ធភាព ជាការ​ពន្យារកំណើត​បែប ធម្មជាតិ​រហូតដល់ ៦ ខែ​ឯណោះ ក្រោយ​ពី​សម្រាលកូន​រួច​។ ដូច្នេះ ដើម្បី​ធ្វើឲ្យ​ការ​បំបៅ​ដោះកូន អាច​កាត់បន្ថយ​ការ​មាន​ផ្ទៃពោះ​បាន អ្នក​ត្រូវ​តែ ៖

  • ​ចាប់ផ្តើមបំបៅ​ដោះកូន ក្រោយ​ពី​សម្រាល​រួច​រហូត​
  • ​ឲ្យ​កូន​បៅ​តែ​ទឹកដោះ​តែមួយគត់​
  • ​បំបៅ​ដោះ​កូន ទៅតាម​តម្រូវការ​របស់​គេ មិនមែន​តាម​ការនឹកឃើញ​នោះទេ​
  • ​អ្នក​ក៏​មិន​មាន​ឃើញ​មក​រដូវ​អ្វី​ដែរ​។​

​សារធាតុ Prolactin គឺជា​អ័រម៉ូន​មួយ​ប្រភេទ ដែល​មាន​នាទី​បង្កើត​ទឹក​ដោះ​។ វា​ក៏​ជួយ​បញ្ចេញ​អ័រម៉ូន​ជាច្រើន ដែល​ធ្វើឲ្យ​ជ្រុះ​អូ​វ៉ុល​ផងដែរ​។ ស្ថិតក្រោម​កាលៈទេសៈ​ត្រឹមត្រូវ ការ​បំបៅ​ដោះកូន អាច​ពន្យារ​ពេល​ការ​ជ្រុះ​អូ​វ៉ុល និង​ធ្វើឲ្យ​រដូវ​វិលម​ករកធម្មតា​វិញបាន​។ ដូច្នេះ បើ​គ្មាន​ការ​ជ្រុះ​អូ​វ៉ុល​ទេ វា​ក៏​គ្មាន​មេ​ជីវិត​ញី ដើម្បី​ឲ្យ​មេ​ជីវិត​ឈ្មោល​រលាយ​ចូលគ្នា បង្កើត​ជា​ការ​មាន​ផ្ទៃពោះ​ទៀត​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​បំបៅ​ដោះកូន ដើម្បី​ពន្យារកំណើត មាន​ប្រសិទ្ធភាព​បាន​ត្រឹមតែ ៦ ខែ​ដំបូង ក្រោយ​ពី​សម្រាលកូន​ប៉ុណ្ណោះ​។ វិធីសាស្ត្រ​មួយ​នេះ ក៏​ត្រូវការ​ការលះបង់ សម្រាប់​បំបៅ​ដោះកូន​តែមួយ​មុខ​គត់​ផងដែរ​។ បើសិន​ជា​អ្នក​បំបៅកូន ដោយ​ម្សៅ​ទឹកដោះគោ​វិញ អ្នក​ពិតជា​មាន​ឱកាស​មាន​ផ្ទៃពោះ​មិន​ខាន​។ បន្ថែម​ពី​នេះ​ទៅទៀត បើសិនជា រដូវ​អ្នក​មក​ទៀងទាត់​វិញ​ហើយ វិធី​នេះ​ក៏​លែង​មាន​ប្រសិទ្ធភាព​ទៀត​ដែរ​។

វា​ពិតជា​អាចទៅរួច ក្នុង​ការ​មាន​ផ្ទៃពោះ​មុន ពេល​អ្នក​មក​រដូវ​ជា​លើកដំបូង ក្រោយពី​មាន​ផ្ទៃពោះ​រួច​។ ហើយ​រឿង​នេះ ក៏​ច្រើន​តែ​កើតឡើង នៅ​រយៈពេល ៦ ខែ​ក្រោយ​ផង​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។