សម្ភារហ្វឹកហាត់ នាំឲ្យការប្រកួតរវាង Man Utd និង Bournemouth ត្រូវផ្អាក

កាបូបដ៏គួរឲ្យសង្ស័យដែលបាននាំឲ្យការប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់ក្រុម Manchester United ជាមួយនឹងក្រុម Bournemouth នៅឯកីឡដ្ឋាន Old Trafford…. ត្រូវផ្អាកកាលពីថ្ងៃអាទិត្យនោះ គឺជាសម្ភារក្លែងក្លាយមួយដែលភ្លេចទុកចោល ក្រោយពីការលំហាត់សមមួយដែលត្រូវបានរៀបចំឡើងនៅលើទីលាននេះកាលពីរយៈពេលបួនថ្ងៃមុន។ នេះបើយោងទៅតាមការប្រកាសរបស់ប៉ូលិស។
manu1

ក្នុងហេតុការណ៍មួយដែលនឹងបង្ហាញពីការម៉ាសដ៏ធំមួយដល់ក្លិប Man United មន្ត្រីប៉ូលិសទីក្រុង Manchester បានអះអាងកាលពីល្ងាចថ្ងៃអាទិត្យថា ការបំផ្ទុះដែលត្រូវបានរៀបចំឡើងដើម្បីកម្ទេចសម្ភារដែលសង្ស័យនោះ ត្រូវបានធ្វើឡើងទៅលើគ្រាប់បែកដែលក្លែងក្លាយមួយ ដែលភ្លេចទុកចោលក្នុងបន្ទប់ទឹកនៅ Stretford End កាលពីថ្ងៃពុធ។ លោក Constable John O’Hare ជំនួយការនាយប៉ូលិសទីក្រុង Manchester បាននិយាយថា៖ «ក្រោយពីការបំផ្ទុះដែលត្រូវបានគ្រប់គ្រងនៅថ្ងៃនេះ យើងបានរកឃើញថា វត្ថុនោះគឺជាសម្ភារហ្វឹកហាត់ដែលត្រូវបានទុកចោលដោយចៃដន្យដោយក្រុមហ៊ុនឯកជនមួយ ក្រោយពីវគ្គហ្វឹកហាត់មួយទាក់ទងនឹងការស្វែងរកសារធាតុផ្ទុះរបស់សត្វឆ្កែ»។ លោកបានបន្ថែមទៀតថា៖ «ខណៈដែលវត្ថុនេះមិនមែនជាគ្រឿងផ្ទុះ ប៉ុន្តែ សម្ភារនោះពិតជាដូចទៅនឹងរបស់ពិតប្រាកដអ៊ីចឹង ហើយការសម្រេចចិត្តក្នុងការជម្លៀសអ្នកគាំទ្រចេញពីកីឡដ្ឋាន គឺជារឿងដ៏ត្រឹមត្រូវក្នុងការធ្វើ លុះត្រាតែយើងអាចប្រាកដថា មិនមាននរណាម្នាក់ប្រឈមមុខនឹងគ្រោះថ្នាក់»។

ក្របខ័ណ្ឌ Premier League បានប្រកាសថា កម្មវិធីប្រកួតដែលត្រូវបានកំណត់ជាថ្មី បច្ចុប្បន្ន នឹងត្រូវលេងនៅថ្ងៃអង្គារ ម៉ោង៨យប់ (ត្រូវនឹងម៉ោង២ទៀបភ្លឺនៅកម្ពុជា)៕

manu2

man3

manu-cover

ប្រភពព័ត៌មាន៖ Channel News Asia