Benfica បន្ត​​ឈ្នះ​ពាន​​រង្វាន់លីក ​របស់​ព័រ​ទុយ​ហ្គាល់

Benfica បាន​ធ្វើ​ការ​រា​រាំង​​ពី​ការ​​ប្រជែង​របស់​គូ​ប្រកួត​ដ៏​ខ្លាំង Sporting ដើម្បី​ឈ្នះពានក្រ​ខ័ណ្ឌ​ព័រទុយហ្គាល់​ជាលើក​ទី​៥​ជាប់​ៗ​គ្នា​តាមរយៈ​ការផ្តួលក្រុម Nacional ក្នុង​លទ្ធ​ផល ៤-១ នៅ​ថ្ងៃ​ប្រកួត​ចុង​ក្រោយនៅ​រដូវកាល​នេះកាលពី​ថ្ងៃអាទិត្យ​។
barfica

ប្រធាន​ក្រុម Nico Gaitan បាន​ស៊ុត​បាល់​បញ្ចូល​ទីពីរ​គ្រាប់ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ Jonas ដែល​រក​បាន​៣២​គ្រាប់​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ​លីកនៅ​រដូវកាល​នេះ និង Pizzi ក៏​បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​សម្រាប់​ក្រុម​របស់​លោក Rui Vitoria ផងដែរ នៅមុន​ពេលកីឡាករ Salvador Agra បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​វិញនៅ​ជិត​​បញ្ចប់ការ​ប្រកួត​។ ការ​អប​អរ​ផ្សេង​ៗ​ត្រូវ​បាន​ធ្វើ​ឡើង​​យ៉ាង​ខ្លាំង​ក្លាយ​នៅ​​កីឡ​ដ្ឋាន Estadio da Luz ខណៈ​ដែលក្រុម Benfica បាន​ឈ្នះ​ពាន​រង្វាន់លីក​របស់​ព័រ​ទុយ​ហ្គាល់​ជាលើក​ទី​៣៥​ក្នុង​ប្រវត្តិ​សាស្ត្រ​ដ៏​ជោគ​ជ័យ​របស់​ពួក​គេ​។

វា​ជាលើក​ទីមួយ​​​ហើយ​ដែលពួក​គេ​បាន​ឈ្នះ​ពាន​បីលើក​ជាប់​ៗ​គ្នា​បើគិត​ចាប់​តាំងពីឆ្នាំ​១៩៧០ ហើយ​ការ​ឈ្នះពាន​ជើង​ឯក​នេះ នឹង​ផ្តល់​ការ​រីក​រាយ​យ៉ាង​ពិសេស​សម្រាប់​អ្នក​គាំ​ទ្រ​របស់ Benfica ក្រោយ​ពី​ពួក​គេ​​អាច​ផ្តួល​ក្រុម Sporting ដែល​ត្រូវ​បាន​ដឹង​នាំ​ដោយ​លោក Jorge Jesus ដែល​ជា​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​។ Sporting បាន​បញ្ចប់​រដូវកាលនេះ​ជា​មួយនឹង​​ការ​ទទួល​ជ័យជម្នះ​៩​លើក​ជាប់​ៗ​គ្នា ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ ៤-០ នៅលើ​ទឹក​ដីក្រុម Braga​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post