ក្មេង​អាយុ​៩​ឆ្នាំ​ម្នាក់​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​ជាមួយ​នឹង​ការ​លេង​ព្យាណូ​របស់​គាត់​

តើលោកអ្នកធ្លាប់លេងឧបករណ៍តន្ត្រីពីមុនមកទេ? តើអ្នកដឹងទេថាវាមានភាពលំបាកប៉ុណ្ណាពេលចាប់ផ្ដើមលេងឧបករណ៍ទាំងនោះជាលើកដំបូង? ហើយវាគ្មានវិធីសាស្ត្រខ្លីណាមួយដែលអាចជួយអោយលោកអ្នករៀនវាដោយងាយៗនោះទេ។ វាត្រូវការអោយលោកអ្នកចំណាយពេល និងការតាំងចិត្តខ្ពស់ និង ការខិតខំប្រឹងប្រែងអនុវត្តអោយបានជាប្រចាំ។

ទោះបីជាមានការអះអាងយ៉ាងនេះក្ដី ក៏នៅតែមានករណីលើកលែងមួយចំនួនដែរ។ ជាអាទិ៍លោកអ្នកអាចក្រឡេកមើលក្មេងប្រុសដែលកំពុងលេងឧបករណ៍តន្ត្រីមួយគឺព្យាណូ។ តាមពិតទៅ ក្មេងម្នាក់នេះពុំបានរៀនសូត្រការលេងឧបករណ៍តន្ត្រីនេះពីនរណាឬតាមមធ្យោបាយណាមួយឡើយ។ លោកអ្នកប្រាកដជាគិតថាក្មេងម្នាក់ដែលពុំបានទទួលការហ្វឹកហាត់ត្រឹមត្រូវបែបនេះ ប្រហែលជាមិនអាចលេងបានល្អនោះឡើយ។ ដោយឡែក លោកអ្នកប្រាកដជាភ្ញាក់ផ្អើលប្រសិនបើលោកអ្នកបានឃើញការបង្ហាញសមត្ថភាពរបស់ក្មេងម្នាក់នេះ។

វីដេអូខាងក្រោមនេះ គឺជាការបង្ហាញសមត្ថភាពរបស់ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ដែលមានឈ្មោះថា Brandon កំពុងតែលេងព្យាណូនៃបទចម្រៀងរបស់លោកSteve Harvey ដែលមានចំណងជើងថា Little Big Shots។ នៅពេលដែលខ្ញុំបានមើលការសម្ដែងរបស់គាត់ អ្វីដែលខ្ញុំអាចធ្វើបានគឺការលាន់មាត់ថា “Wow”។ ក្មេងប្រុសម្នាក់នេះពិតជាមិនធម្មតា។ ត្រឹមតែជាក្មេងមធ្យមសិក្សាប៉ុណ្ណោះតែអាចលេងព្យាណូបានធ្វើមើលតែអ្នកអាជីពម្នាក់។

ចង់ដឹងថាសមត្ថភាពរបស់គាត់គួរអោយស្ងើចសរសើរយ៉ាងណានោះ ចូរទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖

ប្រភព៖

ដោយ៖ Gemini Fleta


  • ក្មេង​អាយុ​៩​ឆ្នាំ​ម្នាក់​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​ជាមួយ​នឹង​ការ​លេង​ព្យាណូ​របស់​គាត់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កំសាន្ត
Tags: