មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់ ​ត្រូវ​នគរបាល​ស្រុក​ភ្នំស្រួច​បង្ក្រាប

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់ ​ត្រូវ​នគរបាល​ស្រុក​ភ្នំស្រួច​បង្ក្រាប



កំពង់ស្ពឺ ៖ មុខសញ្ញា​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល ស្រុ​ក​ភ្នំស្រួច បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦។​​

លោក​វរសេនីយ៍​ទោ សាយ ប៊ុនថន អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ប្រាប់​ថា ជនសង្ស័យ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នោះ ទី​១-​ឈ្មោះ​ លឹម វណ្ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ថ្លឹង ឃុំ​មហា​សាំង។ ទី​២-​ឈ្មោះ ទៀង ទ័ង ភេទប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្អែ​ក​ពង ឃុំ​តាំង​ស្យា។ ទី​៣-​ឈ្មោះ ស៊ិន សេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ក្អែក​ពង ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច។ ទី​៤-​ឈ្មោះ ខៃ ដា​រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ( ជួញដូរ​)​។

លោក​បន្ត​ថា​ វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន បា​ឡូ​ចំនួន១​​កញ្ចប់ ​ថង់បា្លស្ទីក​ពណ៌​ស ចំនួន​១០​កញ្ចប់ សម្រាប់​ច្រក​គ្រឿងញៀន ម្សៅ​ក្រាម ​ពណ៌​ស​ចំនួន១​កញ្ចប់ ​និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួ​ន​ទៀត។​

បច្ចុប្បន្ន ករណី​ខាង​លើ​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំ​បញ្ជូន​ទៅ​ស្នងការ ចាត់ការ​តាម​នីតិវិធី៕

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់ ​ត្រូវ​នគរបាល​ស្រុក​ភ្នំស្រួច​បង្ក្រាប