ផ្ទះ ​និង​ជង្រុក​ស្រូវ​ចំនួន​៦​ខ្នង នៅក្នុង​ស្រុក​បន្ទាយ​អំពិល ​រង​ការខូចខាត​ដោយសារ​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់

ឧត្តរមានជ័យ ​៖ ផ្ទះ​ និង​ជង្រុក​ស្រូវ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ត្រូវ​រង​ការខូចខាត​ដោយសារ​ខ្យល់​ក​ន្ត្រាក់។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ និង​ជង្រុក​ស្រូវ បណ្ដាល​ឲ្យ​ខូចខាត​អស់​ចំនួន​៦​ខ្នង​នោះ​គឺ ស្ថិត​ក្នុង ភូមិ​ពង្រ​-​ប៉ើង​ដំបូលផ្ទះ អស់​២​ខ្នង​-​ភូមិ​ក្តុល​-​ប៉ើង​ដំបូលផ្ទះ​អស់​ចំនួន​៣​ខ្នង​ និង​ប៉ើង​ដំបូល​ជង្រុក​ស្រូវ អស់​ចំនួន​១​ខ្នង​។

​លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​ទទួល​ព័ត៌មាន ករណី​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ ​និង​ជង្រុក​ស្រូវ​របស់​ប្រជាពលរដ្ឋ ​ភ្លាមៗ​នោះ​លោក​អធិការ​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល ​និង​កម្លាំង​អធិការ​នគរបាល​ស្រុក ចុះទៅ​ជួយ​អន្តរាគមន៍​ជួយ​ប្រជាពល​រដ្ឋ ដល់​កន្លែង​កើតហេតុ​។​

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ករណី​ខ្យល់​កន្ត្រាក់​ខាងលើ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស-សត្វ​នោះ​ទេ​៕​