គន្លឹះ​៥​យ៉ាង​ជួយឲ្យអ្នក​អាច​ធ្វើ​ការ​ផង​​ ​​​ហើយ​អាច​ចាប់​ផ្ដើម​ធ្វើ​​ជំនួញ​បាន​​​ផង

មនុស្សជាច្រើនតែងតែស្រមៃចង់បោះបង់ការងារ ហើយចាប់ផ្ដើមជំនួញដោយខ្លួនឯង។ អ្នកជំនួញដែលជោគជ័យភាគច្រើនរក្សាការងារពេញម៉ោងរបស់ពួកគេ រហូតដល់ចំណុចមួយដែលពួកគាត់គិតថា អាចបោះបង់ការងារនោះទាំងស្រុងបាន។ ខាងក្រោមនេះជាសកម្មភាពខ្លះៗដែលអ្នកអាចចាប់ផ្ដើមជំនួញនៅធ្វើការក្នុងពេលតែមួយ។

១) ត្រូវមានហេតុផលច្បាស់លាស់ក្នុងការចាប់ផ្ដើមជំនួញ៖ អ្នកត្រូវដឹងថា ហេតុអ្វីបានជាអ្នកធ្វើវា? សំនួរនេះមានសារៈសំខាន់ណាស់។ ដោយព្រោះថាអ្នកអាចមានកម្លាំងលើកទឹកចិត្តបាន។ ម៉្យាងវិញទៀត អ្នកអាចមានកម្លាំងចិត្តនៅពេលដែលអ្នកជួបការលំបាក។

 

 ២) ប្រាជ្ញាទៅនឹងក្តីសុបិនរបស់អ្នក៖ ការដែលមានចំណង់ទៅធ្វើមួយនឹងការប្រាជ្ញានឹងធ្វើអ្វីគឺមានភាពខុសគ្នាទាំងស្រុង។ នៅពេលដែលអ្នកប្រាជ្ញា អ្នកស្រមៃដល់ភាពជោគជ័យរបស់អ្នក។ នេះមានន័យថាអ្នកនឹងរកមធ្យោបាយនៅពេលអ្នកជួបការលំបាក។

 

៣) មានទស្សនៈផ្ទាល់ខ្លួន៖ អ្នកគួរតែគិតដែលអ្នកចង់បានអ្វីពីមុខរបររបស់អ្នកនៅឆ្នាំក្រោយ និងកត់ត្រាវាចូលក្នុងសៀវភៅ។ វាត្រូវមានលក្ខណៈច្បាស់លាស់ ហើយអ្នកត្រូវគិតតើសកម្មភាពអ្វីដែលអ្នកត្រូវធ្វើជាប្រចាំថ្ងៃ។

 

៤) ត្រូវរៀនបន្ថែម៖ ការធ្វើការស្រាវជ្រាវនិងរៀនអ្វីដែលជាប់ទាក់ទងនឹងជំនួញរបស់អ្នក គឺពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន។ តាមគេហទំព័រផ្ដល់ព័ត៌មានជាច្រើនដែលអ្នកអាចរៀនសូត្របាន ឬក៏អ្នកអាចទៅរៀនតាមសាលា។

 

៥)ត្រូវមានគំនិតវិជ្ជមានចំពោះអ្វីដែលខ្លួនពេញចិត្ត៖ ជារៀងរាល់ថ្ងៃ អ្នកគួរសប្បាយចិត្តនឹងការងាររបស់អ្នក។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវមើលរឿងដែលវិជ្ជមាន។ បើអ្នកកាន់តែផ្តោកសំខាន់លើភាពវិជ្ជមាន អ្នកកាន់តែមានអត្រាជោគជ័យនាថ្ងៃអនាគតកាន់តែច្រើន៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • គន្លឹះ​៥​យ៉ាង​ជួយឲ្យអ្នក​អាច​ធ្វើ​ការ​ផង​​ ​​​ហើយ​អាច​ចាប់​ផ្ដើម​ធ្វើ​​ជំនួញ​បាន​​​ផង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:ជីវិតនិងសង្គម
Tags: