រថយន្ត​ដឹក​ថ្ម​ ក្រឡាប់​ធ្លាក់​ផ្លូវ សង្ស័យ​តៃកុង​ សល់​ចំហាយ​ស្រវឹង​ពី​យប់

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ថ្ម ប្រភេទ​យី​ឌុ​ប ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​សង្ស័យ​អ្នកបើកបរ មិន​ទាន់​អស់​ចំហាយ​ជាតិ​ស្រវឹង​ពី​យប់ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ដេក​ស្ដូក​ក្នុង​ប្រឡាយ ចាក់​ថ្ម​ចោល​អស់​គ្មាន​សល់ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត​នោះ មិន​បាន​រង​របួស​ឬ​ក៏​ស្លាប់​នោះ​ឡើយ ជាង​នេះ​ទៀត​រថយន្ត​នោះ​រេ​ចង្កូត ចំ​ពេល​ដែល​គ្មាន​មនុស្ស​ឆ្លងកាត់​ទើប​គ្មាន​អ្នក​គ្រោះថ្នាក់​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ ១​គ្រឿង​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បែន​ដឹ​ថ្ម​ប្រភេទ​យី​ឌុ​ប ពណ៌​ត្រេ​អ៊ី​អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស មិន​ស្គាល់ឈ្មោះ​ម្នាក់ ដោយនៅ​មុន​ពេល​កើតហេតុ​ខាងលើ ថ​យន្ត​នោះ​បាន​ដឹក​ថ្ម​ពេញ​ទ្រុង ហើយ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ចុះឡើង​ៗ រួច​ក៏​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង ហើយ​ខណៈនោះ​ស្មានថា មាន​អ្នក​របួស​ឬ​ក៏​ស្លាប់ ប្រជាពលរដ្ឋ​បាន​នាំ​គ្នារ​ត់ទៅ​មើល​ជិត ទើប​ឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង គឺ​គ្មាន​អ្នក​ស្លាប់​ឬ​របួស​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា រថយន្ត​នោះ​បើក​លឿន​គួរសម ហើយ​សង្ស័យ​អ្នកបើកបរ​មិន​ទាន់​អស់​ជាតិ​ស្រវឹង កាលពី​យប់​ទើប​បានជា នៅ​សុខ​ៗ​ក្រឡាប់​ទាំង​កំរោល​បែប​នឹង ហើយ​ម្យ៉ាងទៀត​ក៏​ចាត់​ទុក​ថា ជា​សំណាងល្អ​ខ្លាំង​ណាស់ ដែល​នៅ​ក្នុង​ពេល​នោះ​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​ដូច​រាល់ថ្ងៃ​ទើប​គ្មាន​អ្នក គ្រោះថ្នាក់​បែប​នេះ បន្ទាប់​មក​ម្ចាស់​រថយន្ត បាន​យក​រថយន្ត​អូស រថយន្ត​នោះ​បញ្ឈរ​ឡើង​វិញ និង​នាំ​យក​ទៅ​រក្សារ​ទុក​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១៖៣០នាទីថ្ងៃត្រង់​​ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២១៦នេះ នៅចំណុចផ្លូវស្កា ស្ថិតនៅភូមិព្រែកចារ ឃំុសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល យុវជនម្នាក់បានបើករថយន្តកែច្នៃដឹកខ្សាច់ ឡើងច្រាំងទន្លេតែឡើងមិនរូច ក៍បានរអិលថយក្រោយវិញ ក្រឡាប់កិនចំពីលើខ្លួនឯង បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

បើតាមលោកវរៈសេនីយ៍ទោជា ថុលអធិការនគរបាលស្រុកល្វាឯម បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ថា ថុល ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបររសុីបើករថយន្តដឹកដី.ដឹកខ្សាច់ លក់តាមផ្ទះមានស្រុកកំណើត នៅខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិបឹងផ្សោត ឃំុពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តកែច្នៃដឹកខ្សាច់ពីមាត់ទន្លេ​ យកទៅលក់អោយអ្នកស្រុក នៅតាមផ្ទះ។

លុះមកដល់ត្រង់ចំណុចកើតហេតុបានបើករថយន្តឡើងផ្លូវធំ (អកស្រើ) តែឡើងមិនរួចក៍បានរអិលថយក្រោយវិញ ស្រាប់តែជនរងគ្រោះជាន់ហ្គែរបន្ថែម ធ្វើអោយរថយន្តក្រឡាប់បោកជនរងគ្រោះ ទៅចិញ្ចើមផ្លូវហើយរថយន្តក៏សង្កត់ពីលើ បណ្តាលស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះ ទៅកន្លែងកើតហេតុធ្វើការពិនិត្យសព ហើយក៍បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះវាជាករណីដែលបង្កឡើង ដោយជនរងគ្រោះខ្លួនឯងតែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្ត​ដឹក​ថ្ម​ ក្រឡាប់​ធ្លាក់​ផ្លូវ សង្ស័យ​តៃកុង​ សល់​ចំហាយ​ស្រវឹង​ពី​យប់

រថយន្ត​ដឹក​ថ្ម​ ក្រឡាប់​ធ្លាក់​ផ្លូវ សង្ស័យ​តៃកុង​ សល់​ចំហាយ​ស្រវឹង​ពី​យប់

រថយន្ត​ដឹក​ថ្ម​ ក្រឡាប់​ធ្លាក់​ផ្លូវ សង្ស័យ​តៃកុង​ សល់​ចំហាយ​ស្រវឹង​ពី​យប់

រថយន្ត​ដឹក​ថ្ម​ ក្រឡាប់​ធ្លាក់​ផ្លូវ សង្ស័យ​តៃកុង​ សល់​ចំហាយ​ស្រវឹង​ពី​យប់