ភ្ញៀវ​ទេសចរណ៍​ សម្រុក​ទៅ​កម្សាន្ត​តាម​កោះ នា​ឱកាស​បុណ្យចម្រើនព្រះជន្ម ​ព្រះមហាក្សត្រ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានកា​ផ្សព្វផ្សាយ តាម​បណ្តាញ​ព័ត៌មាន និង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក អំពី​សក្ដានុពល​វិស័យ​ទេសចរ​ណ៏ លើ​កោះ​រ៉ុ​ង រហូត​ដល់​មាន​ភ្ញៀវ​ទេសចរ​ណ៏​ជា​ច្រើន​បាន​ដាក់​ប្រសិទ្ធ​នាម​ថា ជា​កោះ​ឋានសួគ៌​ធម្មជាតិ ។

ក្នុង​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ឆ្នាំ​២០១៦​នេះ ភ្ញៀវ​ទេសចរ​ណ៏​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​សម្រុក ទៅ​កម្សាន្ត​នៅ​លើ​កោះ ដែល​តួលេខ​នេះ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។

លោក វរៈសេនីយ៍ត្រី ឃឹម សុផល មន្ត្រី​នគរបាល​ចរាចរ​ជើង​ទឹក បាន​គូស​បញ្ចា​ក់ថា​សម្រាប់​ឱកាស​បុណ្យ​ចម្រើន​ព្រះ ជន្ម​ព្រះមហាក្សត្រ​រយៈពេល​០៣​ថ្ងៃ ភ្ញៀវ​ទេសចរ​ណ៏​ដែល​បាន​មក​កម្សាន្ត​តាម​កោះ​ក្នុង​ដែនដី​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​សុវត្ថិ​ភាពល្អ​ប្រសើរ​ណាស់ បើ​ទោះបីជា​ភ្ញៀវ​ជាង​២៦០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​សម្រុក​ទៅ​កំសាន្ត​នៅ​តាម​កោះ​យ៉ាងណា​ក្តី ។

កត្តា​ទាំងនេះ​ក៏​ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

​លោក នូ សុផល ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ ចម្រើន​ព្រះ​ជន្ម​ព្រះមហាក្សត្រ រយៈពេល​០៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែឧសភា ឆ្នាំ​២០១៦ ភ្ញៀវ​សរុប ៩៦,២០៦ នាក់ កើនឡើង ១៣.២៣% ភ្ញៀវ​ជាតិ ៩២,១៣១​នាក់ កើនឡើង ១៣.៣៩% ភ្ញៀវ​អន្តរជាតិ ៤,០៧៥ នាក់ កើនឡើង ៩.៨០%​។ សណ្ឋាគារ​មាន​៧១ មាន​៣,២៨៩ បន្ទប់ និង​ផ្ទះសំណាក់​មាន​ចំនួន​២៦៩ មាន​៣,៦៧៣​បន្ទប់ ។

ចំពោះ​កត្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ​ក៏​ដោយសារ​ខេត្ត​ព្រះ​សីហ​នុ មាន​សន្តិសុខ សុវត្ថិ​ភាពល្អ គួប​ផ្សុំ​ជាមួយ​សម្រស់​ធម្មជាតិ ដ៏​សម្បូរ​បែប ច្រើន​កន្លែង ទាំង​នៅ​ដី​គោ​គ និង ដែន​កោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​សុវត្ថិភាព រយៈពេល​៣​ថ្ងៃ នៃ​ឱកាស​បុណ្យ​ចម្រើន​ព្រះ ជន្ម​ព្រះមហាក្សត្រ​នេះ​ផង​ដែរ លោក​វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​សណ្តាប់ធ្នាប់ បាន​បញ្ជាក់​ថា សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ពុំ​មាន​អ្វី​កើតឡើង នោះ​ទេ​។

ដោយឡែក​ទាក់ទិន​ទៅ នឹង​តម្លៃ ម្ហូបអាហារ​ឆ្នាំ​នេះ ហាក់​មានការ​ឡើងថ្លៃ​ខ្ពស់ គ្រា​ដែល​តម្លៃ​ផ្ទះសំណាក់ មានការ​ឡើងថ្លៃ​កប់​ពពក ពី​១៥​ដុល្លា ឡើង​រហូត​៤០​ដុល្លា​ក្នុង​មួយ​បន្ទប់​។ រីឯ​តម្លៃ​តុ​អង្គុយ​ក្នុង​១​តុ​មាន​តម្លៃ​រហូត​៣០​ដុល្លា​ទៅ​៤០​ដុល្លា នេះ​បើ​យោង​តាម​ការ​អះអាង​ពី​ភ្ញៀវ​ទេសច​ណ៍ ជា​ច្រើន​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត