ក្រុមហ៊ុន​​ Apple ប្រមូល​បាន​មាស​១​តោន​ ពី​ iPhone ចាស់​ៗ​ដែល​ឈប់​ប្រើ​

​យោង​តាម​របាយការណ៍​​បរិស្ថាន​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Apple ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ប្រមូល​បាន​​មាស​​ជិត​​មួយ​តោន​ ពី​ iPhone, iPad និង​​កុំព្យូទ័រ​ Mac កញ្ចាស់ៗ​​ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​។

 

ក្រុមហ៊ុន​​ Apple ប្រមូល​បាន​មាស​១​តោន​ ពី​ iPhone ចាស់​ៗ​ដែល​ឈប់​ប្រើ​

 

​​​​​​​​​​​​ក្រៅ​ពី​ប្រមូល​មាស​បាន​ទម្ងន់​ ៩៩៧​គ.ក​ គេ​ក៏​ប្រមូល​បាន​សារធាតុ​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រាក់​ ២៩៩៩​គ.ក, ទង់​ដែង​ជាង​ ១,៣​លាន​ គ.ក, អាលុយមីញ៉ូម​​ជាង​២​លាន​គ.ក​ និង​សំណ​ជិត​ ២ម៉ឺន​គ.ក។

 

មាស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដោយ​សារ​វា​អាច​ចម្លងចរន្ត​អគ្គិសនី​បាន​ល្អ​ និង​មិន​ច្រេះ​ដូច​សារធាតុ​ដទៃ​ឡើយ។ បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ CNN Money ​កាល​ពី​ឆ្នាំ​២០១១​ បាន​ឲ្យ​ដឹង​​ថា​ទូរសព្ទ​ iPhone មួយ​គ្រឿង​មាន​ផ្ទុក​មាស​​ប្រមាណ​ ០,០៣៤​ក្រាម។

 

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ Apple អាច​ប្រមូល​​មាស​ ក៏​ដូច​ជា​សារធាតុ​ដទៃ​ពី​ទូរសព្ទ​ចាស់ៗ​បាន​ ដោយ​ប្រើ​ប្រាស់​​មនុស្ស​​យន្ត​ពិសេស​ឈ្មោះ​ថា​ Liam ដែល​​មនុស្ស​យន្ត​នេះ​​មាន​សមត្ថភាព​អាច​បំបែក​គ្រឿង​បន្លាស់​​លើ​ទូរសព្ទ​ iPhone ចេញ​ពី​គ្នា​បាន​យ៉ាង​ល្អ៕

 

​​​​​​​​​

ចុច​អាន៖ iPhone​ ​7s​ ​អាច​មាន​រាង​ជា​កញ្ចក់​ទាំង​ស្រុង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Metro​​​​​​​​