​អាកាសធាតុ​ចាប់ផ្ដើម​ថយ​ចុះ​កម្តៅ​និង​មាន​ភ្លៀងវិញ​រហូតដល់​ចុងខែ​​ឧសភា​

ក្រសួងធនធានទឹក និង ឧតុនិយម ឲ្យដឹងថា អាកាសធាតុក្នុងប្រទេសកម្ពុជាចាប់ផ្ដើមល្អប្រសើរវិញ កម្រៅថយចុះនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនស្ទើរទូទាំងប្រទេសរហូតដល់ចុងខែឧសភា។

បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១៤ ខែឧសភា ឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែឧសភា ស្ថានភាពអាកាសធាតុបានវិវត្តមករកភាពប្រសើរជាបណ្ដើរៗ ប្រែពីក្តៅមកត្រជាក់វិញ ព្រោះខ្យល់មូសុងនីរតីអាចនឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជានាថ្ងៃទី ១៨ ឬ ១៩ ខែឧសភា។

តាមការព្យាករណ៍ដដែលឲ្យដឹងថា ស្ថានភាពភ្លៀងអាចនឹងបន្តធ្លាក់រាយប៉ាយស្មើរក្នុងខេត្តក្រុងទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៥ ខែឧសភា និងស្ថានភាពសីតុណ្ហភាព អតិបរមាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៥ ដែលតំបន់វាលទំនាបកណ្ដាលនិង តំបន់ខ្ពង់រាបមានសីតុណ្ហភាពពី ៣៤ ទៅ ៣៧ អង្សាសេ ចំណែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពចាប់ពី ៣៤ ទៅ ៣៦ អង្សាសេ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកក៏ណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងកំឡុងពេលពីថ្ងៃទី១៧ ដល់ ថ្ងៃទី ២៥ ខែឧសភានេះ៕

​អាកាសធាតុ​ចាប់ផ្ដើម​ថយ​ចុះ​កម្តៅ​និង​មាន​ភ្លៀងវិញ​រហូតដល់​ចុងខែ​​ឧសភា​

ប្រភពៈ VOD