ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?

ពេលវេលាកន្លងផុតទៅប្រមាណជាង ១៥ ឆ្នាំ ហើយដែលអតីតសិល្បការិនី តាត ម៉ារីណា ត្រូវ ទទួលរងគ្រោះដោយសារការជះទឹកអាស៊ីតពីសំណាក់ភរិយាមន្ត្រីម្នាក់ហើយបានចាកចេញពីស្រុកខ្មែរដើម្បីព្យាបាលមុខរបស់នាងដែលខូចខាតជាទម្ងន់មើលទៅគួរឲ្យខ្លាច ។ បើតាមបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញតាត ម៉ារីណា បង្ហោះរូបភាពស្តីពីស្ថានភាព រស់នៅរបស់នាង និង ក្រុមគ្រួសារដែលមើលទៅគឺមានក្តីសុខក្នុងនោះគឺពេលនេះនាងមានស្វាមីជាជន ជាតិបរទេសព្រមទាំងមានកូន ២ នាក់ ប្រុសម្នាក់ និង ស្រីម្នាក់ ។

ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?

នាងតែងបង្ហោះរូបភាពនាងផ្ទាល់ដែលមានការកែសម្ផស្សពីអាក្រក់មកជាល្អឡើងវិញ,រូបភាពធ្វើម្ហូបអាហារប្រចាំថ្ងៃ,រូបភាពដើរកំសាន្ត,រូបធ្វើនំ,ដាំ បន្លែ…ជាដើម ។ សព្វថ្ងៃនាងរស់នៅបូស្តុនរដ្ឋម៉ាសាឈូសេតសហរដ្ឋអាមេរិក ។ តាត ម៉ារីណា បានចាកចេញពីស្រុកខ្មែរទៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០០ ពោលគឺពេល នាងទើបអាយុបាន ១៦ ជិត១៧ឆ្នាំ ដោយកាលនោះនាងត្រូវភរិយាមន្ត្រីម្នាក់ជះទឹកអាស៊ីតលើរូបនាងនាថ្ងៃ៥ ធ្នូ ១៩៩៩ នៅម្តុំជិតផ្សារអូឡាំពិកដោយចោទថានាងយកប្តីគេ ។

ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?

ក្រោយពីត្រូវទឹកអាស៊ីតមុខរបស់ នាងមើលទៅឃើញគួរឲ្យខ្លាចពោលគឺមនុស្សមិនមនុស្សខ្មោចមិនខ្មោចតែត្រូវបានបងប្រុសនាងបង្កើតដែលរស់នៅសហរដ្ឋអាមេរិកនាំយកទៅព្យាបាលនៅទីនោះទើបអាចកែមុខមាត់បានគួរឲ្យសរសើរ ព្រោះវេជ្ជបណ្ឌិតគេមានជំនាញខ្ពស់ក្នុងការកែមុខមាត់ដែលខូចដោយសារទឹកអាស៊ីត ៕ ដេវីត

ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?
ដឹង​ទេ ​តាត​ ម៉ា​រី​ណា ​ទៅដល់​ណា​ហើយ ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត