កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

មុខរបរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន បាន​បាត់បង់​បេក្ខជន​ទី​៧ កាលពី​ថ្ងៃ​សុក្រ​ទី​១៣ ខែ​ឧសភា ក្រោយពី​ត្រូវ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មការ​លោក ទេព រិន្ទដារ៉ូ បោះឆ្នោត​ទម្លាក់​។

 

បេក្ខជន អាន សុបញ្ញា វ័យ ២៥ ឆ្នាំ មក​ពី​ភ្នំពេញ ត្រូវ​បាន​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​កម្មវិធី ព្រោះ​គាត់​មិន​បាន​បំពេញ​តម្រូវ​ការ​របស់​សមាជិក​ក្នុង​ក្រុម។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

អាន សុបញ្ញា បាន​លើក​ឡើង​ផង​ដែរ​ថា “ខ្ញុំ​ពិតជា​តូច​ចិត្ត និង​ខឹង​ខ្លួន​ឯង​យ៉ាងខ្លាំង ដែល​មិន​អាច​បំពេញ​តាម​តម្រូវការ​ដែល​បាន​រំពឹងទុក​ពី​សមាជិក​ក្នុង​ក្រុម”។

 

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​ដែល​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។ ពួកគេ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ផង​ដែរ​ដើម្បី​ទទួល​បាន​ទឹក​ប្រាក់​៥​ពាន់​ដុល្លារ​។

 

នៅ​សប្តាហ៍​ក្រោយ បេក្ខជន​ម្នាក់​នឹង​ត្រូវ​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ទៀត​។ ខណៈ​បេក្ខជន​កាន់​តែ​ច្រើន​ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី បេក្ខជន​ដែល​នៅសល់​នឹង​គ្រប់​គ្រង់​ហាង​ដោយ​ខ្លួន​ឯង​ដោយ​ជួល​បុគ្គលិក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម។

 

សូម​តាម​ដាន​កម្មវិធី មុខរបរ​ខ្ញុំ ​បន្ថែម​ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក PNN-My Place ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​