នារីខ្មែរ វ័យក្មេងរូបស្រស់ កំពុងល្បីក្នុងហ្វេសប៊ុក ប្រាប់តិចនិកល្អៗ ជួយឲ្យរាងស្អាត ក្នុងរយៈពេលខ្លី (មានវីដេអូ)

ភ្នំពេញ៖ នារីគ្រប់រូប តែងតែមានក្តីស្រមៃថា ពួកគេនឹងអាចមានរូបរាងស្អាត ស្លីមគួរជាទីបេតី ព្រោះថាពេលមានរាងស្រឡូន ពិតជាមានទាក់ទាញយ៉ាងខ្លាំង និងមានទំនុកចិត្តលើខ្លួនឯង ចង់ស្លៀកម៉ូតសម្លៀកបំពាក់បែបណាក៏បាន។

ក្នុងថ្ងៃនេះផងដែរ ខ្មែរឡូត នឹងណែនាំប្រិយមិត្ត មកជួបនារីវ័យក្មេងរូបស្រស់ម្នាក់ ដែលកញ្ញានឹងទម្លាយ ក៏ដូចជាចែករំលែក វិធីថែរក្សារូបរាង និងក្បាលពោះឲ្យនៅតែស្រឡូនស្អាត។

ជួបជាមួយនឹង កញ្ញា វល័ក្ខ វ័យ២២ឆ្នាំ ជាតារាម៉ូដែលម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ជាមួយនឹងរូបរាងស្រឡូនរបស់នាង។

ចំពោះរូបកញ្ញា បានចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួនដល់ Khmerload ថា៖ "សម្រាប់ខ្ញុំ ការហាត់ប្រាណ គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចជួយឲ្យខ្ញុំ ស្រស់ស្អាត និងទាក់ទាញបន្ថែមទៀត។ តាមពិតទៅ ខ្ញុំក៏មិនមែនធាត់អីប៉ុន្មានដែរ គ្រាន់តែចង់បានរាងស្លីមបន្ថែម និងមិនចង់មានក្បាលពោះ ព្រោះថា វាពិបាកពេលស្លៀកពាក់សម្លៀកបំពាក់រឹបរាង។ រាល់ថ្ងៃនេះ ខ្ញុំតែងចំណាយពេលហាត់ប្រាណ និងមានវិធីមួយចំនួនទៀត ក្នុងការជួយរក្សារាងរបស់ខ្ញុំឲ្យនៅតែស្អាតដដែល ដោយមិនចាំបាច់តមអាហារច្រើន។ ហើយជាពិសេស មួយរយៈពេលក្រោយនេះ ក៏មានបងប្អូនភាគច្រើន តែងតែសួរ និងចង់ដឹងតិចនិក ក្នុងការរក្សារូបរាងឲ្យស្អាត តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ"។ 

សម្រាប់ កញ្ញា វល័ក្ខ បានប្រាប់ Khmerload ពីវិធីថែរក្សាសម្ផស្សរូបរាង ក្បាលពោះ និងគ្រគាកថា៖

វិធីថែរូបរាង៖

កញ្ញា វល័ក្ខ បាននិយាយថា "ការថែរក្សារាង ឲ្យបានស្លីមស្អាត គឺពិតជាពិបាកខ្លាំង បើយើងមិនព្យាយាមមើលថែខ្លួនឲ្យបានល្អទេនោះ គឺនឹងក្លាយជាមនុស្សស្រីដែលធាត់ជាក់ជាមិនខាន។ ចំពោះមនុស្សស្រីយើង គឺចំនុចទាក់ទាញជាងគេ គឺរូបរាងតែម្តង ព្រោះថា ប្រសិនបើគ្មានចង្កេះ គ្មានរាងតូចស្តើងដូចគេ តើអ្នកណាមកងាកសម្លឹងមើលយើងនោះ? មនុស្សភាគច្រើន គឺចូលចិត្តសម្លឹងមើល មនុស្សស្រីមានរាងស្លីមស្អាត ជាមួយនឹងចង្កេះតូចស្តើង គួរឲ្យស្រឡាញ់តែប៉ុណ្ណោះ។ សម្រាប់ខ្ញុំផ្ទាល់ ក៏មិនមែនជាអ្នកឯកទេសរក្សារាងអ្វីនោះដែរ គ្រាន់តែមានវិធីល្អៗ ចែកជូនទៅកាន់បងប្អូនដែលចង់បានរាងស្អាត។ ជារៀងរាល់ថ្ងៃ ខ្ញុំញ៉ាំអាហារធម្មតា ដោយមិនបង្អត់អាហារទាំង៣ ពេលនោះទេ គ្រាន់តែញ៉ាំតិចៗតែប៉ុណ្ណោះ ព្រោះថា បើយើងបង្អត់អាហារ វានឹងធ្វើឲ្យរាងកាយរបស់យើង ចុះទ្រុឌទ្រោម មិនរឹងមាំ និងទន់ខ្សោយទៀត។ ហើយនៅពេលខ្លះ បើខ្ញុំឃ្លាន គឺតែងយកផ្លែឈើមកញ៉ាំលេង ប្រសើរជាងយករបស់ដែលមានជាតិខ្លាញ់ ឬស្ករច្រើនមកញ៉ាំ។ ជាពិសេស ខ្ញុំតែងទទួលទានទឹកឲ្យបានច្រើនបំផុត ព្រោះថា ក្នុងខ្លួនយើងត្រូវការជាតិទឹក ដើម្បីជួយជម្រុះចោល នូវជាតិពុល និងអាចជួយឲ្យអ្នកឆ្អែតអាហារ បានមួយកម្រិតផងដែរ"

វិធីសម្រកក្បាលពោះ៖

កញ្ញា វល័ក្ខ បានឲ្យ Khmerload ដឹងថា កាលពីមុនក្បាលពោះរបស់កញ្ញា ធំប៉ោងអាក្រក់មើលណាស់ ដែលមានរាងកាយស្គមស្គាំង តែបែរជាក្បាលពោះធំពន្លយច្បាស់ជាងគេទៅវិញ។ ក្នុងពេលនោះដែរ នាងពិតជាពិបាកចិត្ត មិនដឹងថាដោះស្រាយវិធីបែបណា អាចឲ្យក្បាលពោះរាបស្មើបាននោះទេ ដូច្នេះហើយនាងក៏ចាប់ផ្តើមហាត់ប្រាណ សម្រកក្បាលពោះ តាមវីដេអូក្នុងបណ្តាញយូធូប។ កាលពីដំបូង វាពិតជាមិនងាយស្រួល ព្រោះថានាងឈឺសាច់ដុំក្បាលពោះយ៉ាងខ្លាំង ដូចជាយកដុំថ្ម មកគប់ចំក្បាលពោះអញ្ចឹង។ ប៉ុន្តែពីមួយថ្ងៃទៅមួយ នាងតែងព្យាយាមវិធីហាត់ប្រាណគ្រប់ប្រភេទ ដែលទាក់ទងនឹងវិធីធ្វើឲ្យក្បាលពោះរាប។

ប្រហែលជាបាន ៣ខែក្រោយមក ក្បាលពោះរបស់នាងបានប្រែប្រួល ដោយបង្ហាញនូវក្បាលពោះ រាបគួរជាទីបេតី។ ជាពិសេស កញ្ញា វល័ក្ខ បានបន្ថែមថា សម្រាប់រូបនាង ពេលវេលាល្អ សម្រាប់ការហាត់ប្រាណ គឺពេលល្ងាច ហើយត្រូវហាត់ឲ្យបានមួយម៉ោងយ៉ាងតិច ជារៀងរាល់ថ្ងៃ ។ ចំពោះវិធីសម្រកក្បាលពោះរបស់នាង គឺភាគច្រើន នាងចូលចិត្តគេងឲ្យដល់ដី ហើយងើបឡើង ដោយប្រឹងសាច់ដុំក្បាលពោះ មិនមែនប្រឹងកម្លាំងខ្លួននោះទេ ហើយព្យាយាមអនុវត្តវិធីបែបនេះ ឲ្យបានច្រើនដង តាមអាចធ្វើបាន។ 

វិធីហាត់ពង្រីកត្រគាក៖

ស្រីស្អាតរូបនេះ ក៏បានទម្លាយពីតិចនិក ជួយឲ្យគ្រគាករីកធំសាយ សាកសមនឹងដងខ្លួនផងដែរ ព្រោះថា វាក៏ជាចំនុចមួយ ជួយឲ្យមនុស្សស្រី ស្រស់ស្អាត និងមើលទៅស៊ិចស៊ីកាន់តែខ្លាំង។ 

"តាមពិត ខ្ញុំជាមនុស្សមានរាងស្គមស្តើង ហើយមានរាងស្មើគ្នាតែម្តង ដែលមើលទៅ ដូចមិចមិនដឹងទេ ដូចមនុស្សប្រុស។ ដូចនេះ មានតែការហាត់ប្រាណទេដែលអាចជួយខ្ញុំបាន ដូចនេះខ្ញុំក៏តែងឆ្លៀតពេលខ្លះៗ ហាត់ត្រគាកឲ្យធំរីកសាយ ដូចនារីដទៃទៀត។ វិធីដ៏ល្អសម្រាប់ខ្ញុំ គឺតែងឈរឲ្យត្រង់ខ្លួន និងអង្គុយមិនឲ្យដល់ដី រួចងើបឡើងវិញដោយសន្សឹមៗ ហើយធ្វើបែបបនេះ ឲ្យបានច្រើនដង។ វិធីនេះពេលដំបូង វាធ្វើឲ្យសាច់ដុំកំភួនជើង និងភ្លៅរីកធំ ប្រហែលជាយើងខំប្រឹងឈរ ងើបពេកទើបទៅជាបែបនេះ ហើយពេលហ្នឹង ត្រគាកក៏មិនទាន់រីកធំទេ។ ប៉ុន្តែត្រឹមតែ២ខែ កំភួនជើង និងភ្លៅ ក៏បានស្រកទៅវិញបណ្តើរៗ ហើយគ្រគាកក៏ចាប់ផ្តើមរីក តាមអ្វីដែលខ្ញុំចង់បាន"។ នេះបើតាមការលើកឡើងរបស់កញ្ញា វល័ក្ខ។

"ជាចុងក្រោយ ខ្ញុំក៏ចង់ប្រាប់ទៅដល់ សុភាពនារីៗថា គ្មានអ្វីដែលងាយស្រួល និងឃើញប្រសិទ្ធភាពភ្លាមៗនោះទេ ប្រសិនបើអ្នកមិនព្យាយាមធ្វើនោះ តួយ៉ាងដូចជាការហាត់ប្រាណអញ្ចឹង គឺតែងតែឈឺខ្លូន និងវេទនាខ្លះៗហើយ តែប្រសិនបើអ្នក ដាក់គោលដៅថា អ្នកចង់បានរាងស្អាត គឺអ្នកត្រូវអំណត់អត់ធន់ និងតស៊ូ អ្នកនឹងទទួលបានលទ្ធផលល្អ ប្រហែលត្រឹម៣ ទៅ៤ ខែប៉ុណ្ណោះ។ ហើយវិធីថែទាំរាង ក្បាលពោះ និងគ្រគាក ដែលខ្ញុំបានបង្ហាញខាងលើនេះ មិនមែនមានន័យថា ខ្ញុំជាមនុស្សជំនាញខាងហ្នឹងនោះទេ គ្រាន់តែចង់ចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីឲ្យបងប្អូននារីៗយើង អាចមានរាងស្អាតទាំងអស់គ្នាបាន ព្រោះថារាល់ថ្ងៃខ្ញុំក៏ព្យាយាមអនុវត្តវិធីទាំងនេះដែរ ហើយក៏ឃើញលទ្ធផល គួរជាទីគាប់ចិត្ត"

ចុះចំណែកប្រិយមិត្តខ្មែរឡូត យល់យ៉ាងណាដែរ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីខ្មែរ វ័យក្មេងរូបស្រស់ កំពុងល្បីក្នុងហ្វេសប៊ុក ប្រាប់តិចនិកល្អៗ ជួយឲ្យរាងស្អាត ក្នុងរយៈពេលខ្លី (មានវីដេអូ)
កញ្ញា វល័ក្ខ

នារីខ្មែរ វ័យក្មេងរូបស្រស់ កំពុងល្បីក្នុងហ្វេសប៊ុក ប្រាប់តិចនិកល្អៗ ជួយឲ្យរាងស្អាត ក្នុងរយៈពេលខ្លី (មានវីដេអូ)

នារីខ្មែរ វ័យក្មេងរូបស្រស់ កំពុងល្បីក្នុងហ្វេសប៊ុក ប្រាប់តិចនិកល្អៗ ជួយឲ្យរាងស្អាត ក្នុងរយៈពេលខ្លី (មានវីដេអូ)

នារីខ្មែរ វ័យក្មេងរូបស្រស់ កំពុងល្បីក្នុងហ្វេសប៊ុក ប្រាប់តិចនិកល្អៗ ជួយឲ្យរាងស្អាត ក្នុងរយៈពេលខ្លី (មានវីដេអូ)

នារីខ្មែរ វ័យក្មេងរូបស្រស់ កំពុងល្បីក្នុងហ្វេសប៊ុក ប្រាប់តិចនិកល្អៗ ជួយឲ្យរាងស្អាត ក្នុងរយៈពេលខ្លី (មានវីដេអូ)

នារីខ្មែរ វ័យក្មេងរូបស្រស់ កំពុងល្បីក្នុងហ្វេសប៊ុក ប្រាប់តិចនិកល្អៗ ជួយឲ្យរាងស្អាត ក្នុងរយៈពេលខ្លី (មានវីដេអូ)
វិធីហាត់ប្រាណ របស់កញ្ញា​វល័ក្ខ