កម្មវិធី មុខរបរខ្ញុំ របស់ ភីអិនអិន ឈានដល់វគ្គជម្រុះបេក្ខជន ជាលើកទី៧

ភ្នំពេញ៖ មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនទី៧ កាលពីថ្ងៃសុក្រទី១៣ ខែឧសភា ក្រោយពីត្រូវបេក្ខជនរួមក្រុម និងគណៈកម្មការលោក ទេព រិន្ទដារ៉ូ បោះឆ្នោតទម្លាក់។

បេក្ខជន អាន សុបញ្ញា ចាកចេញពីកម្មវិធីបន្ទាប់ពីត្រូវបានបោះឆ្នោតទម្លាក់ ដោយបេក្ខជនរួមក្រុម។
អាន សុបញ្ញា វ័យ ២៥ ឆ្នាំ មកពីភ្នំពេញ ត្រូវបានបោះឆ្នោតទម្លាក់ចេញពីកម្មវិធីព្រោះគាត់មិនបានបំពេញតម្រូវការរបស់សមាជិកក្នុងក្រុម ។
អាន សុបញ្ញា បានលើកឡើងផងដែរថា “ខ្ញុំពិតជាតូចចិត្ត និង ខឹងខ្លួនឯងយ៉ាងខ្លាំង ដែលមិនចានបំពេញតាមតម្រូវការដែលបានរំពឹងទុកពីសមាជិកក្នុងក្រុម”
អាន សុបញ្ញា គឺជាបេក្ខជនទី៧ ដែលត្រូវបានបោះ ឆ្នោតទម្លាក់ចេញពីកម្មវិធី។ 

មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN ជាកន្លែងប្រមូលផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្មពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋាន។ កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។ កាលពី២សប្ដាហ៍មុនបេក្ខជន បានប្រឈមនឹងការប្រកួតប្រជែងជាច្រើន។ ពួកគេបានធ្វើការជាមួយគ្នាដើម្បី រៀបចំភោជនីយដ្ឋាន។ ពួកគេក៏បានប្រកួតប្រជែងគ្នាផងដែរ ដើម្បីទទួលបានទឹកប្រាក់៥ពាន់ដុល្លារ។ ពេលនេះបេក្ខជនស្ទើរតែត្រៀមខ្លួន រួចរាល់ដើម្បីដំណើរការភោជនីយដ្ឋាន របស់ពួកគេហើយ។ នៅសប្តាហ៍ក្រោយ បេក្ខជនម្នាក់នឹងត្រូវបោះឆ្នោតទម្លាក់ ចេញពីកម្មវិធីទៀត។ ខណៈបេក្ខជនកាន់តែច្រើនត្រូវ បានបោះឆ្នោតទម្លាក់ចេញពីកម្មវិធី បេក្ខជនដែលនៅសល់នឹងគ្រប់គ្រង់ហាងដោយខ្លួនឯង ដោយជួលបុគ្គលិក ឬផ្លាស់ប្ដូរអាជីវកម្ម៕ សូមតាមដានបន្ថែមកម្មវិធី មុខរបរខ្ញុំ តាមរយៈគណនីហ្វេសបុក PNN-My Place 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload