ទី​បញ្ជា​កា​រ​នាវា​អាមេរិក​សម្រេច​ប្រហារ​ជីវិត​មេបញ្ជាការ​ម្នាក់​ រឿង​បើក​នាវា​ចូល​ដែន​ទឹក​អ៊ីរ៉ង់​

យោង​តាម​ពត៌មាន​ចេញ​ពី​ទី​បញ្ជា​ការ​កង​នាវា​ជាតិ​អាមេរិក ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ទី១២​ ខែឧសភា​បាន​ប្រាប់​ថា ​ខ្លួន​បាន​ដាក់​ទោស​ប្រហារ​ជីវិត​ដោយ​បាញ់​សម្លាប់​មេ​បញ្ជា​ការ​ពលនាវិក​ម្នាក់​ ពី​បទ​បំពាន​វិន័យរបស់​ទាហាន​ជើង​ទឹក​ ដោយ​បាន​បើ​ក​នាវា​ចូល​ក្នុង​ដែន​អធិបតេយ្យនៃ​ឈូង​សមុទ្រ​របស់​អ៊ីរ៉ង់​កាល​ពី​ខែ​មករា​កន្លង​ទៅ​ ដែល​កាល​ណោះ​នា​វា​ទាំង​មូល​ត្រូវ​បាន​ទាហាន​អ៊ីរ៉ង់​ចាប់​បាន​ហើយ​ក៏​លែង​ឱ្យ​មាន​សេរីភាព​ត្រឡប់​មក​វិញ​ និង​បាន​ផ្ញើ​រសា​រ​ព្រមាន​ដល់​រដ្ឋាភិបាល​អាមេរិក​ឱ្យ​មើល​កូន​ចៅ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ថែម​ទៀត​ផង​ ។
ទី​បញ្ជា​ការ​កង​នាវា​ជាតិ​អាមេរិក​បាន​ថ្លែង​ជា​សាធារណៈ​ថា ​ខ្លួន​ពិត​ជា​សោក​ស្ដាយ ​និង​បាត់​បង់​សេចក្ដី​ជឿ​ទុក​ចិត្ត​ទៅ​លើ​មេបញ្ជាការ ​Eric Rasch​ ណាស់​ និង​បូក​រួម​ទាំង​ពលនា​​វិក​ចំនួន​១០នាក់​ទៀត​ដែល​មាន​វត្តមាន​នៅ​លើ​នាវា​នោះ​កាល​ពី​ខែ​មករា ​ដែល​ភាព​ដ៏​ធ្វេស​ប្រហែស​នេះ​ វា​គឺ​ជា​រឿង​ដ៏​អាម៉ាស់​ ដែល​ធ្វើ​ឱ្យ​អប្ប​ឱន​មុខ​មាត់​ដល់​ទី​ប​ញ្ជា​ការ​នាវា​ជាតិ​អាមេរិក​ និង​ជាតិ​អាមេរិក​ទាំង​មូល​ថែម​ទៀត ​។ 
សូម​ជម្រាប​ជូន​ថា​ ត្រឹម​តែ​ប្រកាស​ថា​ខ្លួន​បាន​បាញ់​ប្រហារ​ជីវិត​មេ​បញ្ជាកា​រ​នាវា​រ​បស់​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ទី​បញ្ជា​ការ​កង​នាវា​ជាតិ​អាមេរិក​មិន​បាន​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​នូវ​​ឯកសារ​ស៊ើប​អង្កេត​អំពី​ទោស​របស់​លោក​ Eric ​និង​បង្ហាញ​ពី​រូបភាព​ជាក់​ស្ដែង​នៃ​ការ​ស្លាប់​រ​បស់​មេ​បញ្ជា​ការ​រូប​នេះ​នោះ​ទេ​ ។
មុន​សេចក្ដី​ប្រកាស​នេះ ​លោក​Eric ​បាន​ថ្លែង​ប្រាប់​ផង​ដែរ​ថា ​នេះ​គឺ​ជា​ភាព​ធ្វេល​ប្រហែស​របស់​លោក ​ហើយ​លោក​ព្រម​ទទួល​ទោស​ទៅ​តាម​ច្បាប់​ ។
ក្រោយ​ពី​ទទួល​បាន​សេចក្ដី​ប្រកាស​ទោស​ប្រហារ​ជីវិត​ជា​សាធារណៈ​ទៅ​លើ​រូប​លោក​មេបញ្ជាការ​ Eric​ រួច​មក ​រដ្ឋបាល​លោក​អូបាម៉ា ​ក៏​បាន​ថ្លែង​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ថា​ ការ​ដាក់​ទោស​ចំពោះ​ទាហាន​ជើង​ទឹ​ក​របស់​ខ្លួន​ដែល​បាន​បើក​នាវា​រំលោភ​ចូល​ដែន​ទឹក​របស់​អ៊ីរ៉ង់​ដោយ​អចេតនា​បែប​នេះ​ វា​គឺ​ជា​សញ្ញា​នៃ​ឥទ្ធិ​ពល​នយោបាយ​ការ​ទូត​របស់​អាមេរិក​ជា​មួយ​នឹង​ប្រទេស​សម្ព័ន្ធ​មិត្ត​ថ្មី​អ៊ីរ៉ង់​ ។ មាន​មតិ​ប្រតិកម្ម​របស់​សាធារណ​ជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​នេះ​គឺ​គ្រាន់​ត្រឹម​តែ​ជា​ល្បិច​លាក់​កណ្ដុរ​របស់​អាមេរិក​ដើម្បី​លួង​ចិត្ត​អ៊ីរ៉ង់​ប៉ុណ្ណោះ​ ៕
ទី​បញ្ជា​កា​រ​នាវា​អាមេរិក​សម្រេច​ប្រហារ​ជីវិត​មេបញ្ជាការ​ម្នាក់​ រឿង​បើក​នាវា​ចូល​ដែន​ទឹក​អ៊ីរ៉ង់​

ដោយ៖ ឈូក ស
ប្រភព៖ រ៉យទ័រ