ហេតុ​អ្វី​បាន​ជា​យើង​ទម្លាប់​គេង​អត់​ដែល​លក់​សោះ​នៅ​កន្លែង​ប្លែក​?

តើ​អ្នក​​មាន​ធ្លាប់​កត់​សម្គាល់​ខ្លួ​ន​ឯង​ដែរ​ទេ ​ឱ្យ​តែ​ទៅ​គេងកន្លែង​ណា​ប្លែក​ៗម្ដងៗ​ គឺ​ដឹង​តែ​គេង​អត់​លក់​អិញ្ចឹង​ហ្មង​ !
អាថ៌កំបាំង​មួយ​នេះ ​អ្នក​ស្រាវ​ជ្រា​វ​ជា​ច្រើន​មក​ពី​សាកល​វិទ្យាល័យ​ Brown​ នៃ​ដែន​កោះ​Rhode​ នឹង​បង្ហាញ​ជូន​លោក​អ្ន​ក​ថា​ តើ​វា​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​។
ពួក​គេ​បាន​រក​ឃើញ​ថា ​នៅ​ពេល​ណា​ដែល​អ្នក​ទៅ​គេង​នៅ​កន្លែង​ថ្មី ​ឬ​ប្លែក​ណា​មួយ​ ក្នុង​ចំណោម​ខួរ​ក្បាល​ទាំង​ពីរ​ថត​របស់​អ្នក​ គឺ​មាន​មួយ​ថត​ដែល​ធ្វើ​ចលនា​រហូត ​គឺ​ធ្វើ​ចលនា​សកម្ម​ជាង​ថត​ម្ខាង​ទៀត​ ថត​ខួរ​ក្បាល​ម្ខាង​ដែល​ធ្វើ​ចលនា​រហូត​នោះ​គឺ​ថត​ផ្នែក​ខាង​ឆ្វេង​ រីឯ​ថត​ម្ខាង​ទៀត​ដែល​ព្យាយាម​រម្ងាប់​អារម្មណ៍​ដើម្បី​សម្ងំ​គេង​ឱ្យ​លក់​នោះ​គឺ​ថត​ផ្នែក​ខាង​ស្ដាំ ​។ ពួក​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា​៖ ឱ្យ​តែ​ពេល​ដែល​អ្នក​ទៅ​គេង​នៅ​កន្លែង​ថ្មី​ ឬ​ប្លែ​ក​ណា​មួយ​ ខួរ​ក្បាល​ទាំង​ពីរ​ផ្នែក​នេះ ​នឹង​ធ្វើ​ចលនា​រហូត​ ហើយ​ពួក​គេ​បាន​ហៅ​ការ​គេង​មិន​លក់​នៅ​កន្លែង​ថ្មី​នេះ​ថា៖​ គឺ​ជា​ភាព​ញាប់​ញ័រ​នៅ​យប់​ដំបូង​ ឬ ​First-night ​effect ​។
មាន​អ្នក​ខ្លះ​គាត់​បាន​ឱ្យ​យោបល់​ថា​៖ បើ​កាល​ណា​គេង​មិន​លក់​នៅ​កន្លែង​ថ្មី​ទេ ​សូម​ត្រឡប់​ខ្នើយ​របស់​អ្នក​ចុះ​ឡើង​ៗ ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​រ​ម្ងាប់​ការ​គិត​ ឬ​ចលនា​ដ៏​សកម្ម​នៃ​ផ្នែក​ខួរ​ក្បាល​ថត​ខាង​ឆ្វេង​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ទៀ​ត​បាន​ផ្ដល់​បទ​ពិសោធន៍​តាម​រយៈ​ការ​អង្កេត​ជា​រឿយៗ​រ​បស់​ពួក​គេ​ថា​៖ តាម​ពិត​ កាល​ណា​យើង​ទៅ​គេង​សម្រាក​នៅ​កន្លែង​ប្លែក​ ភាព​ប្លែក​ដែល​បណ្ដាល​មក​ការ​រំ​ជួល​អារម្មណ៍​នៅ​កន្លែ​ង​ថ្មី ​គឺ​វា​ត្រឹម​គ្រាន់​តែ​កើត​ឡើង​តែ​មួយ​ខណៈ​ (អាច​យូរ ​អាច​ឆា​ប់) នោះ​វា​នឹង​រលត់​បាត់​ទៅ​វិញ​ហើយ​ ដូច្នេះ​វិធី​ដែល​ល្អ​ គឺ​ត្រូវ​រម្ងាប់​ការ​គិត​ រម្ងាប់​ការ​រំជួល​អារម្មណ៍ ​នោះ​យើង​នឹង​បាន​គេង​លក់​ដោយ​ស្រួល ​៕
ហេតុ​អ្វី​បាន​ជា​យើង​ទម្លាប់​គេង​អត់​ដែល​លក់​សោះ​នៅ​កន្លែង​ប្លែក​?

ដោយ៖ ឈូក ស
ប្រភព៖ VOA