ក្រសួង​វប្បធម៌ ចេញ​លិខិតអញ្ជើញ​កំពូល​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់​

​រាជធានី​ភ្នំពេញ : ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិត​ហៅ​កំពូល​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ មក​ដុសក្អែល ព្រោះ​ស្លៀកពាក់​អស់​ស្ទះ គ្មាន​ត្រា​ប្រណី (​មិន​សមរម្យ​) និង សង្គ្រាមពាក្យសំដី​យ៉ាង​មុត​ស្រួច​នៅលើ​បណ្តាញ​សង្គម Facebook ជាមួយ​សិល្បករ និង​សិល្បការិនី រួមទាំង​មហាជន​ទូទៅ​។ ដោយ​ធ្វើការ​កោះអញ្ជើញ​មកកាន់​ក្រសួង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្តីការក្រសួង ជាន់​ទី​១​។​


​នៅក្នុង​លិខិត​របស់​ក្រសួង​វប្បធម៌ ផ្ញើជូន​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ បាន​បញ្ជាក់ថា «​ដោយ​ក្រសួង​ពិនិត្យឃើញ​មានការ​បង្ហោះ​យ៉ាង​ព្រោងព្រាត តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដែល​ធ្វើ​ការទិតៀន​ពី​ការ​ស្លៀកពាក់​មិន​សមរម្យ និង​សង្គ្រាមពាក្យសំដី​យ៉ាង​មុត​ស្រួច​មួយចំនួន របស់​កញ្ញា ចំពោះ​សិល្បករ​-​សិល្បការិនី រួមទាំង​មហាជន​ទូទៅ​ផង​។​


​ក្នុងនាម​កញ្ញា​ជា​សិល្បការិនី​មួយរូប​ដែរនោះ ទង្វើ​ទាំងឡាយ​ខាងលើ​បានធ្វើ​ឲ្យ ប៉ះពាល់​ដល់​វប្បធម៌​ទំនៀប​ទម្លាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ និង​ចរិយា​ធម៌​-​សីលធម៌​សង្គម​នោះ ! ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្រេច​ធ្វើការ​កោះអញ្ជើញ កញ្ញា ដើម្បី​មក​ទទួល​ការណែនាំ​»៕

ក្រសួង​វប្បធម៌ ចេញ​លិខិតអញ្ជើញ​កំពូល​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់​ ក្រសួង​វប្បធម៌ ចេញ​លិខិតអញ្ជើញ​កំពូល​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់​