​Leo Cup ​វគ្គ​ជម្រុះ​ Divisin B មណ្ឌល​ទី៥ ចាប់​​ផ្ដើម​ស្អែក

​ការ​ប្រកួត​បាល់ទះ​ក្របខ័ណ្ឌ​ Division B ​វគ្គ​ជម្រុះ​តាម​​មណ្ឌល​ទី​៥ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​​សៀមរាប​​ ដែល​ត្រូវ​​ប្រកួត​​ចន្លោះ​ពី​ថ្ងៃ​ទី១៧ ​ស្អែក​នេះ​ដល់​ថ្ងៃ​២២ ខែ​ឧសភា ឆ្នាំ​២០១៦ ខាង​មុខ​នេះ បន្ទាប់​ពី​ធ្វើការ​ប្រកួត​ជម្រុះ​អស់​ ៤​មណ្ឌល​កន្លង​មក​។

 

​Leo Cup ​វគ្គ​ជម្រុះ​ Divisin B មណ្ឌល​ទី៥ ចាប់​​ផ្ដើម​ស្អែកសកម្មភាព​ប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​​កន្លង​មក​

 

​​ការ​ប្រកួត​តាម​មណ្ឌល​​ខេត្ត​សៀម​រាប​​​ នឹង​មាន​ក្រុម​ចូល​រួម​ចំនួន ៨​ ដែល​បែង​ចែក​ជា​ពីរ​ពូល A និង​ B ​វគ្គ​ប្រកួត​សន្សំ​ពិន្ទុ​​ក្រុម​នីមួយៗ​ នឹង​ប៉ះ​គ្នា​​ចំនួន ១​លើក​ក្នុង​ពូល។ ក្រុម​ដែល​ឈ្នះ​ដាច់​​ទទួល​​​បាន ៣​ពិន្ទុ​​​ពេញ​ ​ប៉ុន្តែ​ប្រសិន​​បើ​ក្រុម​ដែល​ឈ្នះ​​ដោយ​ពិន្ទុ​៣​-​២ ( ​អ្នក​ឈ្នះ​បាន​ ​២​ពិន្ទុ​អ្នក​ចាញ់​​បាន​១ ពិន្ទុ)។

 

​ការ​ប្រកួត​បាល់ទះ​វគ្គ​ជម្រុះ​នេះ​​បាន​ធ្វើ​ឡើង​ចំនួន ៤​មណ្ឌល​រួច​​មក​ហើយ ​រួម​មាន​​មណ្ឌល​ភ្នំពេញ​,​ កំពង់​ចាម,​ ​ខេត្ត​ព្រះសីហនុ ​និង​បាត់​ដំបង។ ​ក្រុម​ដែល​ទទួល​បាន​លេខ ១និង​លេខ ២​នៅ​តាម​មណ្ឌល​​ទាំង ៥​នឹង​ទទួល​​បាន​សិទ្ធ​​ទៅ​លេង​​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ ​​នៅ​ភ្នំពេញ​ចន្លោះ​ពី​ថ្ងៃ​ទី១២ ដល់​​ទី១៤ ខែ​​មិថុនា ឆ្នាំ​២០១៦៕

 

– ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ប្រកួត​ Leo Cup 2016 សូម​ចូល​ទៅ​កាន់ http://www.leocupvolleyball.com/

 

អត្ថបទ​៖ ​ស្រី សុវណ្ណដារ៉ា​