របាយការណ៍​៖ ប៉ូលិស​ការពារ និង​រៀបរយ​ការធ្វើ​បាតុកម្ម កូដកម្ម​ជាង​១៥០០​លើក​ក្នុង​ឆ្នាំ​២០១៥

​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានបង្ហាញ​ពី​សមិទ្ធិផល​ដ៏​ល្អ​របស់​នគរបាលជាតិ កាលពី​ឆ្នាំ​២០១៥ កន្លងមក ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​។ នៅក្នុង​មិ​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៧១ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាលជាតិ នៅ​ក្រសួងមហាផ្ទៃ នា​ព្រឹក​នេះ លោក​បានផ្តល់​របាយការណ៍​ថា កងកម្លាំង​របស់លោក បានការ​ពារ និង​រៀបរយ​ការធ្វើ​បាតុកម្ម កូដកម្ម គ្រប់​ប្រភេទ ចំនួន​១៥៩០​លើក​។​

​ក្នុងចំណោម​ការធ្វើ​បាតុកម្ម កូដកម្ម ជាង​១៥០០​លើក លោក នេ​ត សាវឿន បាន​គូសបញ្ជាក់ថា កងកម្លាំង​ប៉ូលិស បាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បង្ក​ហឹ​ង្សា​ចំនួន​២​លើក និង​សម្របសម្រួល​ការធ្វើ​បាតុកម្ម​បិទផ្លូវ​ចំនួន​៨​លើក​៕