សកម្មជន​ដីធ្លី​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​

សកម្មជន​ដីធ្លី​ចំនួន​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​៨កន្លះ​ព្រឹក​ថ្ងៃ​ទី ១៦ ឧសភា ខណៈ​ពួក​គេ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ពេល​ជួបជុំ​គ្នា​ជាមួយ​សកម្មជន​ដីធ្លី​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

សកម្មជន​ម្នាក់​ក្នុង​ចំណោម៥នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន គឺ​អ្នក​ស្រី ង៉ូវ ណារី ឲ្យ​ដឹង​មុន​ពេល​ចាប់​ខ្លួន​ថា ពួក​គេ​មាន​គ្នា​ប្រមាណ​៤០​នាក់​មក​ពី​សហគមន៍​បុរី​កីឡា សហគមន៍​ថ្មគោល អេស​អូ អេស (SOS) និង​សហគមន៍​ស្រ្តី​បឹង​កក់ គ្រោង​ជួប​ជុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​រូប និង​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​រូប

ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» កាល​ពី​ថ្ងៃ​ទី៩ ឧសភា សមត្ថកិច្ច​បាន​ឃាត់​សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី ៨​នាក់ ដើម្បី​ធ្វើ​ការ​សាកសួរ​ធ្វើ​កំណត់​ហេតុ អប់រំ អស់​រយៈពេល​១​ថ្ងៃ​ពេញ ក្រោយ​ពី​ពួកគេ​ចូលរួម​យុទ្ធនាការ​នេះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។