ឯកឧត្តម ហាស់ សារ៉េត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់ត្របែក​​

ឯកឧត្តម ហាស់ សារ៉េត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់ត្របែក​​



ព្រៃវែង ៖ ​នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិ​កម្ម និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​​កំពង់ត្របែក បាន​ជួប​សំណេះសំណាល​ជា​មួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​នៃ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​នៅ​សាលាស្រុក​កំពង់ត្របែក។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បាន​មាន​មតិ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក-ឃុំ កងកម្លាំង​ទាំង៣​ ត្រូវ​ខិ​ត​ខំ​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​។ ​ត្រូវ​ធ្វើការ​កំណែទម្រង់​គ្រប់​វិស័យ តាម​ការិយាល័យ​ជំនាញ​នៅ​ក្រោម​ឱវាទ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ និង​អភិបាលកិច្ច​ល្អ បន្ត​ការ​ខិតខំ​បម្រើ​ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ទៅតាម​គោលការណ៍​ច្បាប់។​និង​បាន​ឲ្យ​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​បន្ត​ស្ដារ​ប្រឡាយ ស្ដារ​អាង​សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​ក្នុង​វិ​ស័យ​កសិកម្ម​នៅ​តំបន់​ណា ​ដែល​មាន​លក្ខណៈ​អំណោយផល​ល្អ ជាពិសេស​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ជីក​ស្រះ​ទឹក​ទុក​ប្រើប្រាស់​ក្នុង​ការ​ដាំ​ដំណាំ និង​សត្វពាហនៈ​ផឹក​ផង​ដែរ​។​
​ ​
ត​មក​នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម និង​នេសាទ អប​ដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក លោក​ប្រធាន​មន្ទីរ​កសិកម្ម និង​លោក​អភិបាលស្រុក​កំ​ព​ង់​ត្របែក បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដំណើរការ​នៃ​សាងសង់​ស្ថានីយ​បូមទឹក​ដើរ​ដោយ​ចរន្ត​អគ្គិសនី ស្ថិត​នៅ​ភូមិ​អល្លុង​រាជ្យ ឃុំ​កំពង់ត្របែក ជា​គម្រោង​របស់​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត គម្រោង​នេះ​មានការ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ cavac ​នូវ​ទឹកប្រាក់​ចំនួន​១,០៨០,២៥១.៥៥​ដុល្លារ អនុវត្ត​ដោយ​ក្រុម​ហ៊ុ​ន Royal Mekong។​
​ ​
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម និង​នេសាទ បាន​មានប្រសាសន៍ថា បន្ទាប់ពី​ស្ថានីយ​បូមទឹក​ដើរ​ដោយ​ចរន្ត​អគ្គិសនី ស្ថាបនា​រួច ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កំពង់ត្របែក និង​លែង​ជួប​បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ​ទៀតហើយ ស្ថានីយ​នេះ នឹង​មាន​សមត្ថភាព​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​បាន​ជិត​៤០០​ហិកតា ហើយ​អាច​បង្ក​បង្កើន​ផល​បាន​៣​ដង​ក្នុង​មួយឆ្នាំ ជាពិសេស​ទៅទៀត​បាន​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្របែក​ផង​ដែរ​៕

ឯកឧត្តម ហាស់ សារ៉េត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់ត្របែក​​

ឯកឧត្តម ហាស់ សារ៉េត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់ត្របែក​​

ឯកឧត្តម ហាស់ សារ៉េត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់ត្របែក​​