លោក ហ៊ឺ បាវី ​និង​ លោក​បិ​ច សុង អភិបាលស្រុក​ព្រះ​ស្តេច ចុះ​ពិនិត្យ​ការ​ស្ដារ​

លោក ហ៊ឺ បាវី ​និង​ លោក​បិ​ច សុង អភិបាលស្រុក​ព្រះ​ស្តេច ចុះ​ពិនិត្យ​ការ​ស្ដារ​



ព្រៃវែង ៖ ស្រុក​ព្រះ​ស្ដេច​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក និ​ង​ លោក​ បិច សុង អភិបាលស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង បាន​ធ្វើ​ឲ្យ​ស្រុក​មានការ​រីកចម្រើន​លើ​គ្រប់​វិ​ស័យ ជា​ពិសេស​បាន​ស្ដារ​ប្រឡាយ​តូច​-ធំ​ជាច្រើន សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវប្រាំង និង​ស្រូវវស្សា​នៅ​ពេល​ជួប​គ្រោះ​រាំង​ស្ងួត​។​

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៤ ខែឧសភា ​ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ស្រុក​ព្រះ​ស្ដេច និង​ឯកឧត្តម ស្បោង សារ៉ាត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង បាន​អញ្ជើញ​ពិនិត្យ​ប្រឡាយ​អូរ​កំ​ណប់ ស្ថិតនៅ​ឃុំ​បន្ទាយ​ចក្រី ដែល​បាន​ស្ដារ​រួច​ទុកជា​គុណប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ យក​ស្រោចស្រព​ផ្ទៃដី​ដំណាំ​កសិកម្ម ទាំង​រដូវប្រាំង ​​រដូវវស្សា​ផង​ដែរ និង​បាន​ទៅ​ពិនិត្យ​ទឹក​ដែល​បាន​បូម​ដាក់​ប្រឡាយ​រួច​នៅ​ភូមិ​អា​ស្ទាំង​ផង​ដែរ។

ឯកឧត្តម ហ៊ឺ បា​វី បាន​មាន​ប្រសាសន៍​ថា ចំពោះ​ប្រឡាយ​ដែល​នៅ​សេសសល់ ក្រុមការងារ និង​អា​ជ្ញាធរ​ស្រុក និង​ស្ដារ​ជា​បន្តបន្ទាប់ ​ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ជាពិសេស​បាន​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​បាន​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ ជាពិសេស​នៅពេល​មាន​ទឹក​ហើយ​នោះ សូម​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ជួយ​ខ្លួនឯង ខិតខំ​ដោយ​ខ្លួនឯង​។​

ត​មក​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ស្ពាន​នាគ​ព្រែក​អា​ផាយ ស្ថិតនៅ​ភូមិ​អង្គរ​អង្គ​ ឃុំ​អង្គរ​អង្គ​ស្រុក​ពាមជរ៍ បាន​ទើប​សាងសង់​រួច ដែល​ជា​អំណោយ​របស់ ​ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង ​ឯកឧត្តម ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ស្រុក​ព្រះ​ស្ដេច រួម​នឹង​សប្បុរសជន​នានា ស្ថាប​នា​ឡើង​ទុកជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ​។ ​នៅពេល​ចុះ​ពិនិត្យ​ស្ពាន​នោះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​ឯកឧត្តម​​ជួយ​ដាក់​លូ ​និង​ចាក់​ដី​បំពេញ​នៅ​ត្រង់​ចំណុច​ស្ពាន​ធ្វើ​ពី​ឈើ និង​ដើម​ឫស្សី ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​មិនអាច​ឆ្លងកាត់​បាន​នៅ​រដូវវស្សា ដោយ​ឲ្យ​ចាក់​ដី​ និង​ដាក់​លូ​ជំនួស​ស្ពាន​វិញ​។ ឯកឧត្តម​ទាំង២​ បាន​ទទួល​យក​សំណើ ​និង​ដោះស្រាយ​ជូន​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ផង​ដែរ​៕

លោក ហ៊ឺ បាវី ​និង​ លោក​បិ​ច សុង អភិបាលស្រុក​ព្រះ​ស្តេច ចុះ​ពិនិត្យ​ការ​ស្ដារ​

លោក ហ៊ឺ បាវី ​និង​ លោក​បិ​ច សុង អភិបាលស្រុក​ព្រះ​ស្តេច ចុះ​ពិនិត្យ​ការ​ស្ដារ​